អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​

ថ្ងៃសុក្រ 12 វិច្ឆិកា 2021, 18:21

​ខេត្តបាត់ដំបង​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ទៀតហើយ ត្រូវបាន​សត្វ​ដំរីព្រៃ​ព្រេច​ជាន់​សម្លាប់ បង្ខំ​ឲ្យ​អាជ្ញាធរ​ស្រុក​សយ​ដាវ ឈម​នឹង​តំបន់​ព្រំដែន​ស្រុក​កំរៀង ខេត្តបាត់ដំបង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​កុំ​ដើរ​រហេតរហូត​ពេលយប់​។​

 

​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ថៃ បាន​ជំរុញ​ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ក្នុង​តំបន់​ឃុំ​ថាប់​ឆាង ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ( ប្រទេស​ថៃ ) និង​តំបន់​ក្បែរ​គ្នា​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ហាម​ធ្វើដំណើរ​នៅពេល​យប់​បើ​មិនមាន​ការចាំបាច់ ទាំង​តាម​ដងផ្លូវ​ដែលមាន​សត្វ​ដំរី​ដើរ​ស្វែង​ចំណី​ឆ្លងកាត់ និង​ទាំង​ក្នុងព្រៃ​ជាដើម​។​

 

​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ដោយ​ប្រុងប្រយ័ត្ន​នេះ​បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ថ្មី​ទៀត​ជា​ករណី​ទី​០៣ នៅ​យប់​ថ្ងៃទី ១១ ខែវិច្ឆិកា នៅក្នុង​ភូមិសាស្ត្រ ភូមិ​៧ ឃុំ​ថាប់​ឆាង ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ក្បែរ​នឹង​ព្រំដែន​ស្រុក​កំរៀង នៃ​ខេត្តបាត់ដំបង​។

 

​ចំពោះ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ដំរីព្រៃ​ជាន់​ព្រេច​ខាងលើនេះ​ត្រូវបាន​គេ​បង្ហើប​ថា ជា​បុរស មាន​វ័យ ៧៦​ឆ្នាំ ខណៈដែល​រូបគាត់​បាន​ចូលទៅ​ក្នុងព្រៃ គោលបំណង​ប្រមូល​ផល​អនុផល​ព្រៃឈើ​នៅក្នុង​ព្រៃ​ក្បែរ​ភូមិ​អ្នកស្រុក ក៏​ប្រទះ​នឹង​សត្វ​ដំរី ហើយ​សត្វ​ដំរី​ដេញ​ជាន់​សម្លាប់​តែម្តង ដោយនៅ​កន្លែងកើតហេតុ​គេ​បានឃើញ​ស្នាម​ដានជើង​ដំរី​យ៉ាងច្រើន​វក់វី​ផងដែរ​។​

 

​គ្រោះថ្នាក់​ខាងលើ​នេះដែរ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ជា​តំបន់​ឈម​គ្នា​នឹង​ទីតាំង​កើតហេតុ​ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​ព្រោះ​ហេតុការណ៍​នេះ​មិន​ខុសពី​ហេតុការណ៍​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ឡើយ ដោយ​សត្វ​ដំរីព្រៃ​បាន​ដើរ​ស្វែងរក​ចំណី និង​មានការ​អុកឡុក​យាយី​ប្រជាពលរដ្ឋ​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​ជាច្រើន​កន្លែង​។​

អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​
អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​
អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​
អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​
អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​
អាជ្ញាធរ​ថៃ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ក្រោយ​ដី​រី​ព្រេច​ជាន់​បុរស​ចំណាស់​ស្លាប់​ម្នាក់ទៀត​

PLB Banner on article detail

អត្ថបទពេញនិយម