ឯកឧត្តម គួច ចំរើន ស្នើ​ឲ្យ​មានការ​ចូលរួម​ការពា​រស​មិ​ទ្ឋិ​ផល ដែល​រដ្ឋបាលខេត្ត​ខិតខំ​កសាង​កន្លងមក​

ថ្ងៃសុក្រ 12 វិច្ឆិកា 2021, 8:48

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ទីលាន​តេ​ជោ​ដែល​កំពុងដំណើរការ​សាងសង់ ស្ថិតនៅតាម​បណ្តោយ​វិថី​តេ​ជោ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឯកឧត្តម​បាន មាន​ប្រសា​ស​ន៏​ថា រដ្ឋបាលខេត្ត​ខំ​ចំណាយ​ថវិកា​ក្នុងការ​ធ្វើឡើង​យ៉ាងច្រើន ហើយ​ប្រសិនបើ​មិនបាន​ចូលរួម​កសាង​សូមមេត្តា​កុំ​បំផ្លាញ ព្រោះ​វា​ជា​សម្បត្តិ​សាធារណៈ​របស់​យើងទាំងអស់គ្នា​។​

​ក្នុងនោះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា កន្លងមក​ថ្មីៗ​នេះ​មាន​ជនខិលខូច​បាន​លួច​កត់​បំផ្លាញ​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៨០០ និង​ផ្លូវ ៨៣៥ ដោយ​យើង​បាន​ខិតខំ​ត​ភ្ជាប់​រួចហើយ នៅតែមាន​អ្នក​លួច​កាត់​បំផ្លាញ​ជា​បន្តបន្ទាប់​។​

​ដូចនេះ​លោក​សូម​អំពាវនាវ​ដល់​អ្នក​ទិញ​ត្រូវ​បញ្ឈប់​ការទិញ​ផល​ចោរកម្ម​ដែលជា​ការបំផ្លិចបំផ្លាញ​នូវ​សមិទ្ធផល​របស់​យើង​ហើយ​ការ​កាត់​បំផ្លាញ​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នេះ​វា​បង្កឱ្យមាន​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ​នៅពេល​យប់​របស់​ប្រជាពលរដ្ឋ​និង​អាច​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ថែមទៀត​ផងដែរ​ដូច្នេះ​យើង​ត្រូវ​ចូលរួម​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​យើងទាំងអស់គ្នា​។​

​ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃ​គណ​អភិបាល ខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុម ហ៊ុន​ទទួល​ការសាងសង់​ក្រាល​ក្រា​នី​ត​ត្រូវ​ព​ន្លឿ​ន​ក្នុង​ការងារ​សាងសង់​ឱ្យបាន​លឿន​តាម​ផែនការ​ស្របតាម​ស្តង់ដា​បច្ចេកទេស និង​ធានា​គុណភាព​ខ្ពស់ ក្នុងកា​ប្រើប្រាស់​បានយូរ​អង្វែង ព្រមទាំង​រៀបចំ​ទីតាំង​តម្លើង​បង្គោល​ភ្លើង និង​អូស​ខ្សែភ្លើង​ស្របពេល​ការដ្ឋាន​កំពុង​សាងសង់ ហើយ​បន្ទាប់ពី​ក្រាល​ក្រា​នី​ត​រួច​គឺ ដើម្បី​មាន​ភាពងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ដើរលេង​កំសាន្ដ និង​ហាត់ប្រាណ​តាម​បណ្ដោយ​វិថី​តេ​ជោ​របស់​យើង​។​

​ព្រោះ​ទីលាន​នេះ​សម្រាប់ធ្វើ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ក៏​ជា​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរ ទេស​មកលេង​កម្សាន្ត​ផងដែរ ៕​

PLB Banner on article detail