អភិបាលក្រុង​បាត់ដំបង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងមួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ក្នុង​សង្កាត់​ចំការ​សំរោង​

ថ្ងៃព្រហស្បតិ៍ 11 វិច្ឆិកា 2021, 20:39

​ខេត្តបាត់ដំបង​! នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក ផេង សិទ្ធី អភិបាល​នៃ​គ​ណះ​អភិបាលក្រុង​បាត់ដំបង​បាន​អញ្ជើញ​ជា​អ​ធិ​តី​ភាព​ដ៍​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ផ្លូវ​លេខ​៥០៧ ស្ថិតក្នុង​ភូមិ​វត្ត​លៀប​និង​ភូមិ​វត្ត​រំដួល ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែលជា​កញ្ចប់​ថវិកា​មូលនិធិ​សង្កាត់​ឆ្នាំ ២០២១ ។​

 

​ឈ្លៀត​ក្នុងឱកាស​នោះដែរ លោក ផេង សិទ្ធី អភិបាល​នៃ​គ​ណះ​អភិបាលក្រុង​បាត់ដំបង​បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាល​ក្រុង​បាត់ដំបង លោក​សូម​ថ្លែង​អំណ​គុណ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជា​ប្រធាន​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តបាត់ដំបង និង​ក៏​សូម​អរគុណ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​លោក និង​សម្តេច​តែងតែ​យកចិត្តទុកដាក់​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

 

​ថ្ងៃ​នេះដែរ​ដោយសា​តែ​កញ្ចប់​ថវិកា​របស់​រដ្ឋ​យើង​បាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ថ្មី​ទៀត​ដែលមាន​ប្រវែង ៣៨៩​ម៉ែត្រ និង​ទទឹង ០៥​ម៉ែត្រ ខណៈដែល​ផ្លូវ​មួយ​នេះ​មានការ​លំបាក​យូរ​ឆ្នាំ​មកហើយ​ដែល​ផ្លូវ​មួយ​ខ្សែ​នេះ​ត​ភ្ជាប់​ភូមិ​ចំនួន​០២ មាន​ភូមិ​វត្ត​លៀប និង​ភូមិ​វត្ត​រំដួល​។  ហើយ​បន្ទាប់ពី​បាន​ផ្លូវ​នេះហើយ​សូម​ពុក​ម៉ែ​បងប្អូន​បន្ត​ជួយ​ថែទាំ ដោយ​សំអាត​បរិស្ថាន អនាម័យ ហើយ​មិនត្រូវ​ដាំ​ដើមឈើ​គ្រប​មកលើ​ផ្លូវ និង​កុំ​សាងសង់​អ្វី​មកលើ​ផ្លូវ ដើម្បី​អោយមាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​បងប្អូន​កូនក្មួយ​ធ្វើដំណើរ រត់​លេង​ផងដែរ​។​

 

​បន្ថែម​ពីនេះ​លោក​អភិបាលក្រុង​ក៏បាន​ជម្រុញ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ចាប់ពី​អាយុ​០៥​ឆ្នាំ​ឡើងទៅ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង សូម​អញ្ជើញ​ទៅ​ចាក់​អោយបាន​គ្រប់ៗ​គ្នា និង​បន្ត​ពាក់​ម៉ាស សម្អាត​អនាម័យ​អោយបាន​ខ្ចប់​ខ្ជួន ដោយ​អនុវត្តតាម​វិធានការ ៣​កុំ ៣​ការពារ ដែលជា​យ័ន្ត​ការពារ​ខ្លួន​យើង​មិនអោយ​ឆ្លង​ជំងឺ​។ និង​មួយវិញទៀត​បើសិនជា​បងប្អូន​មិនទាន់​ចុះឈ្មោះ​និង​មានឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២​នេះ សូមមេត្តា​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះ​អោយបាន​គ្រប់គ្នា ព្រោះ​ឥឡូវនេះ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្រិត​ខេត្ត​យើង គឺមាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​បាន​បង្កើត​កន្លែង​ចុះឈ្មោះ​បោះឆ្នោត យើង​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ គឺ​ដើម្បីអោយ​ភូមិ ឃុំ សង្កាត់ យើង​មានការ​រីកចម្រើន​ទៅមុខ​បន្តទៀត​។​

អភិបាលក្រុង​បាត់ដំបង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងមួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ក្នុង​សង្កាត់​ចំការ​សំរោង​
អភិបាលក្រុង​បាត់ដំបង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងមួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ក្នុង​សង្កាត់​ចំការ​សំរោង​
អភិបាលក្រុង​បាត់ដំបង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងមួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ក្នុង​សង្កាត់​ចំការ​សំរោង​
អភិបាលក្រុង​បាត់ដំបង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងមួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ក្នុង​សង្កាត់​ចំការ​សំរោង​
អភិបាលក្រុង​បាត់ដំបង បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងមួយ​ខ្សែ​ប្រវែង ៣៨៩​ម៉ែត្រ ក្នុង​សង្កាត់​ចំការ​សំរោង​

PLB Banner on article detail