ទីក្រុង​ស្អាត គឺ​ត្រូវមាន​ការចូលរួម​សម្អាត​ទាំងអស់គ្នា

ថ្ងៃព្រហស្បតិ៍ 11 វិច្ឆិកា 2021, 6:40

នា​រសៀល​ថ្ងៃ​ពុធ ៦​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុមការងារ​ចម្រុះ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ករណី​កាស៊ីណូ​វ៉ាង​ឆាវ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១០០ (​វិថី​ឯករាជ្យ​) ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​សំរាម និង​កាកសំណល់​ផ្ទះបាយ​ខុស​ម៉ោង​ពេលដែល​ផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM ព្រមទាំង​មិនបាន​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ បណ្តាលឱ្យ​ហៀរ​ទឹក​ប្រឡាក់​ពាសពេញ​ផ្លូវ​ថ្មើរជើង​(​កម្រាល​ថ្ម​ក្រា​នី​ត​) ធ្វើឱ្យមាន​ការប៉ះពាល់​ដ​ល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់​សាធារណៈ បរិស្ថាន និង​សោភ័ណភាព​ទីក្រុង​របស់​យើង​ជាខ្លាំង​។

​ជាមួយគ្នានេះ​ក្រុមការងារ​ចម្រុះ បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​កាស៊ីណូ ឱ្យ​ប្រមូលយក​កាកសំណល់​ទាំងនោះ​ទៅ​ទុកដាក់ និង​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ និង​តម្រូវឱ្យធ្វើ​ការលាង​សម្អាត​កម្រាល​ថ្ម​ក្រា​នី​ត​ឱ្យ​ស្អាត​ឡើងវិញ ព្រមទាំង​បានធ្វើ​ការអប់រំ​ដល់​ម្ចាស់​កាស៊ីណូ​ខាងលើ ត្រូវ​បញ្ចេញ​សំរាម តាម​ម៉ោង​ពេលដែល​កំណត់ដោយ ការណែនាំ​របស់​អាជ្ញាធ​រ និង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM​។ ក្នុងករណី​ម្ចាស់​កាស៊ីណូ​ខាងលើ មិន​ព្រម​ធ្វើតាម​ការណែនាំ នោះ​ក្រុមការងារ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ព្រមទាំង​ធ្វើការ​ផាកពិន័យ​ដោយ​គ្មាន​ការលើកលែង​។​

PLB Banner on article detail

អត្ថបទពេញនិយម