អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​

ថ្ងៃពុធ 10 វិច្ឆិកា 2021, 17:47

​នា​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការផ្តល់សេវា​រដ្ឋបាល​ជូន​ដល់​ប្រជាពលរដ្ឋ ដោយមាន​ការចូលរួម​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង​ស្រុក ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត និង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​បើក​កិច្ចប្រជុំ ដោយ​តាមដាន​ត្រួតពិនិត្យ កែលម្អ និង​ជម្រុញ​ការផ្តល់​សេវាសាធារណៈ នៅតាម​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត និង​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅតាម​ក្រុង​ស្រុក​។ ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អភិបាលក្រុង​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតាម​ការិយាល័យ​ច្រកចេញចូល​តែមួយ ជូន​ប្រជាពលរដ្ឋ និង​អតិថិជន​ឱ្យមាន​តម្លាភាព កាត់បន្ថយ​ពេលវេលា និង​លុបបំបាត់​អំពើពុករលួយ​។

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុង​អនុវត្ត​សេវា​ចំនួន​១២ ដែល​បាន​ប្រតិភូកម្ម​ពី​ក្រសួង មន្ទីរ អង្គភាព​នាពេល​កន្លងមក ក៏ប៉ុន្តែ​មាន​សេវា​មួយចំនួន​មកដល់ពេលនេះ​មិនទាន់បាន​ដំណើរការ​នៅឡើយ​។ ចំពោះ​ក្រុង​ស្រុក ត្រូវ​រក​ធាតុ​ចូល ដើម្បី​ធ្វើការ​ជជែក ពិភាក្សា ពិចារណា​ទាក់ទង​នឹង​ប្រភេទ​សេវា ដែល​មិនមាន​អតិថិជន​មកសុំ​សេវា​នៅតាម​ច្រកចេញចូល​តែមួយ​ក្រុង​ស្រុក​របស់ខ្លួន​។ យើង​ត្រូវ​បង្កើន​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ និង​អតិថិជន​ឱ្យបាន​លឿន មាន​តម្លាភាព និង​លុបបំបាត់​អំពី​ពុករលួយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​មក​ទទួល​សេវា​នៅតាម​អង្គភាព និង​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​យើង​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​រំកិល​សេវា​ឱ្យមក​កៀក​នឹង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដូច្នេះ​យើង​ជា​អ្នកផ្តល់​សេវា​ត្រូវ​រួមគ្នា​រក​ដំណោះស្រាយ ពិនិត្យ និង​ពិចារណា​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ និង​អតិថិជន​របស់​យើង ឱ្យ​កាន់តែ​រហ័ស លឿន តម្លាភាព និង​ភាពជឿជាក់​ពី​ប្រជាពលរដ្ឋ​។​

PLB Banner on article detail