Smart Hearing Borey Mongkol1 ZORUS

ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា ចុះ​អនុស្សរណៈ​លក់​សិទ្ធិ​បទ​ចម្រៀង “Are you ok?” ទៅ​ក្រុមហ៊ុន​ចិន GESTOS ជា​ផ្លូវការ​

ថ្ងៃអាទិត្យ 7 វិច្ឆិកា 2021, 10:40

រសៀល​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានធ្វើ​សន្និសីទកាសែត និង​ចុះ​អនុស្សរណៈ​លក់​សិទ្ធិ​បទ​ចម្រៀង “Are you ok?” ទៅ​ក្រុមហ៊ុន​ចិន GESTOS ជា​ផ្លូវការ​ហើយ​។

​ការចុះ​អនុស្សរណៈ​លក់​សិទ្ធិ​បទ​ចម្រៀង ដែល​កំពុងតែ​ល្បីល្បាញ និង​ធ្វើឱ្យ​ផ្អើល​អស់​អ្នកលេង​បណ្ដាញ​សង្គម​នៅ​កម្ពុជា និង​បរទេស​នេះ ធ្វើឡើង​បន្ទាប់ពី ខាង​ផលិតកម្ម បាន​កែសម្រួល​ខ្លឹមសារ និង​រូបភាព​ឡើងវិញ ដើម្បីឱ្យ​ស្របទៅតាម​លក្ខ​ខណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ទទួលបាន​នូវ​ទិដ្ឋាការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​សន្និសីទ​សារព័ត៌មាន​ដ៏​ឱ​ឡា​រឹក​នេះ មានការ​ចូលរួម​ពី​តំណាង​ផលិតកម្ម និង​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន GESTOS និង​តំណាង​មកពី​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមទាំង​ភ្ញៀវ​កិ​ត្ត​យស​ជាតិ អន្តរជាតិ និង​បណ្ដាញ​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ចូលរួម​ផងដែរ​។

​លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា បាន​ថ្លែងថា​៖ “​ក្រោយពី​ខាង​ផលិតកម្ម​លក់​សិទ្ធិ​បទ​ចម្រៀង Are you ok?​នេះ​ទៅខាង​ក្រុមហ៊ុន GESTOS បទ​ចម្រៀង ស្នាដៃ​កូន​ខ្មែរ​មួយ​បទ​នេះ នឹងត្រូវ​ក្លាយជា​កម្មសិទ្ធិបញ្ញា​រវាង​ផលិតកម្ម​ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា និង​ក្រុមហ៊ុន GESTOS ដោយ​មិនមាន​ជន​ណា​អាច​ថតចម្លង ឬ​បង្ហោះ​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​ប្រទេស​ចិន​ឡើយ” ។

​អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា ដដែល​រូបនេះ ពន្យល់​បន្ថែមទៀតថា​៖ ចាប់ពី​ពេល​ចុះ​អនុស្សរណៈ​លក់​សិទ្ធិ​បទ​ចម្រៀង “Are you ok?” នេះ​ទៅ ក្រុមហ៊ុន  GESTOS ដែលជា​ក្រុមហ៊ុន​ផលិត​ចម្រៀង​ដ៏​ធំ​នៅ​ប្រទេស​ចិន មាន​សិទ្ធិ​យកទៅ​កែសម្រួល​ជា​ភាសា​ចិន ហើយ​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​គ្រប់​បណ្តាញ​សង្គម​ល្បីៗ​នៅក្នុង​ប្រទេស​ចិន​។

​ដោយឡែក អ្នកស្រី Britney អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន GESTOS បាន​បញ្ជាក់ថា​៖ តាមរយៈ​ការសហការ​គ្នា​លើក​នេះ ភាគី​ទាំងពីរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួកយើង​នឹង​សម្រេចបាន​នូវ​ការផ្លាស់ប្ដូរ​កម្មសិទ្ធិបញ្ញា រវាង​គ្នា និង​គ្នា ហើយ​អ្នកចម្រៀង អ្នកនិពន្ធ​ទំនុកច្រៀង អ្នកនិពន្ធ​បទ​ភ្លេង​របស់​ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា ក៏​នឹង​ទទួលបាន​ចំណូល​ជា​ភាគរយ​ពី​អ្នក​ចូល​ទស្សនា​នៅក្នុង​កម្មវិធី​បណ្តាញ​សង្គម​នានា​នៅ​ប្រទេស​ចិន​ថែម​ទៀតផង​។​

​អ្វីដែល​រឹតតែ​មោ​ទៈ​ន​ភាព​សម្រាប់​ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​នោះ គឺ​អ្នកស្រី Britney បាន​បង្ហើប​ថា នៅពេល​ស្ថានភាព​ជំងឺ​កូ​វីដ​កាន់តែ​ធូរស្បើយ​នាពេលខាងមុខ ក្រុមហ៊ុន​នឹង​អញ្ជើញ​តារាចម្រៀង ក៏ដូចជា​ខាង​ផលិតកម្ម ទៅ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ធំៗ​នៅឯ​ប្រទេស​ចិន​មិន​ខាន​។​

​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​មាន​ខ្លឹមសារ​នេះ​ថា​៖ អនុស្សរណៈ​លក់​សិទ្ធិ​បទ​ចម្រៀង Are you ok? របស់​ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ទៅឱ្យ​ខាង​ក្រុមហ៊ុន​ផលិត​ចម្រៀង​នៅ​ប្រទេស​ចិន​ថ្ងៃនេះ គឺជា​ពន្លឺ​នៃ​ក្ដីសង្ឃឹម​ដ៏​ថ្មី​សន្លាង​សម្រាប់​សិល្បៈករ អ្នកនិពន្ធ​ទំនុក​ចម្រៀង អ្នកនិពន្ធ​បទ​ភ្លេង អ្នកចម្រៀង និង​ផលិតកម្ម​ទាំងឡាយ ឬ​អាច​និយាយបានថា ជា​លើកដំបូង​សម្រាប់​វិស័យ​ចម្រៀង​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ដៃគូ​សហការ​ពី​បរទេស​ដូច្នេះ​។ 

​លោក​សង្កត់ធ្ងន់​ទៀតថា អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត​នោះ គឺ​ការចូលរួម​គោរព​ទៅតាម​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ឬ​កម្មសិទ្ធិបញ្ញា នៅក្នុង​ប្រទេស​កម្ពុជា​យើង​ថែម​ទៀតផង​។

ផលិតកម្ម​ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា មាន​ចក្ខុវិស័យ​ដើម្បី​នាំយក​បទ​ចម្រៀង​ខ្មែរ​ទៅកាន់​ទីផ្សារ​បរទេស ប្រកាន់​ភ្ជាប់​នូវ​ការផលិត​ចម្រៀង​ថ្មីៗ​មិន​ចម្លង​ស្នាដៃ​អ្នកដទៃ​និង​មាន​គោលបំណង​ធ្វើ​ឲ្យ​បរទេស​បាន​ស្គាល់​អំពី​ប្រទេស​កម្ពុជា ដើម្បី​ឈានទៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​យើង​កាន់តែច្រើន​។ ជាក់ស្តែង​បទ Are you ok? នេះ​តែម្តង ឃើញ​មាន​តារា​ល្បីៗ​លំដាប់​ពិភពលោក​បាន​យក​បទ​នេះ​ទៅ​សម្តែង​ដាក់​ក្នុង​បណ្តាញ​សង្គម​យ៉ាងច្រើន​ជាពិសេស​បណ្តាញ​សង្គម TikTok​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ទិ​ដ្ឋ​កា​បទ​ចម្រៀង Are you ok? របស់​ផលិតកម្ម ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា អាច​ផលិត MV ខារ៉ាអូខេ​ថ្មី​បាន​។ បន្ទាប់ពី​ខាង​ផលិតកម្ម បានធ្វើការ​កែតម្រូវ​ចំណុច​ខ្វះខាត​ស្របតាម​លក្ខខណ្ឌ​របស់​ក្រសួង និង​មតិ​រិះគន់​បែប​ស្ថាបនា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​៕​

PLB Banner on article detail

អត្ថបទពេញនិយម