អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ

ថ្ងៃអាទិត្យ 31 តុលា 2021, 15:24

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យឆាបឆេះប្រជាពលរដ្ឋចំនួន 5 ខ្នងនៅក្នុងភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ វេលាម៉ោង 9:30 ព្រឹកថ្ងៃទី 31 ខែតុលាឆ្នាំ២០២១ករណីអគ្គិភ័យឆាបនេះជំហានដំបូងបើតាមការឲ្យដឹងពីលោកចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីក៏បណ្ដាលឲ្យឆាបឆេះជាបន្តបន្ទាប់រហូតទៅដល់ផ្ទះចំនួន 5 ខ្នង។

លោកសនកុសលអភិបាលរងក្រុង បានចុះមកដល់ទីតាំងក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋលោកក៏បានលើកឡើងថា សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ទាំងអស់សូមពង្រឹងស្មារតីព្រោះកម្លាំងអាជ្ញាធរលោកក៏បាននិងកំពុងជួយដោះស្រាយការលំបាកចំពោះមុខ។ហើយលោកក៏បានបញ្ជាក់បន្ថែមថាចំពោះសម្ភារៈ ដូចជាការធ្វើសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណផ្សេងៗលោកនឹងឲ្យ អាជ្ញាធរប៉ុស្តិ៍ស្រង់ឈ្មោះឲ្យបានច្បាស់លាស់ដើម្បីធ្វើជនបងប្អូនប្រជាពលរដ្ឋវិញ ហើយលោកក៏បានផ្តាំផ្ញើឲ្យបងប្អូនជនរងគ្រោះដោយអគ្គីភ័យឆាប់ឆេះលំនៅឋាន ទាំងអស់ ត្រូវតាំងចិត្តស្មារតី កសាងគ្រួសារឡើងវិញនិងមានការប្រុងប្រយ័ត្នកុំធ្វើប្រហែលក្នុងការ ប្រើប្រាស់ចរន្តអគ្គិសនីផ្សេងៗដែលបណ្ដាលមិនមានបច្ចេកទេសលក្ខណៈត្រឹមត្រូវអាចបង្កអោយមានករណីគ្រោះអគ្គីភ័យដូចនៅថ្ងៃនេះផ្ទាល់តែម្ដងក្នុងនោះមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកងអន្តរាគមន៍ពិសេស សង្គ្រោះបន្ទាន់ rrc711 ក៏បានចូលរួមក្នុងប្រតិបត្តិការពន្ធប្រតិបត្តិការពន្លត់អគ្គីភ័យនេះផងដែរ។ហើយករណីពន្លត់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង 10 ជាង 10 នាទីម៉ោង 11:00។ភ្លាមៗនោះផងដែរលោក ប្រធានក្រុមការងារចុះជួយសង្កាត់លេខ១ បានជួយឧបត្ថម ក្នុងមួយគ្រួសារ១៥ម៉ឺនរៀល និង ឈិត សុផាត ចៅសង្កាត់លេខ១ បានជួយឧបត្ថម ក្នុងមួយគ្រួសារ១០ម៉ឺនរៀល ដើម្បីជួយសំរួលក្នុងការលំបាកជាបណ្តោះអាសន្ន។

សូមបញ្ចាក់ផងដែរថា ករណីអគ្គីភ័យ ឆេះផ្ទះ ប្រជាពលរដ្ឋរងគ្រោះខូចខាតទាំងស្រុងមានចំនួន៥គ្រួសារ រួមមានឈ្មោះដូចខាងក្រោម:១.ឈ្មោះវួន ទូច ភេទប្រុស អាយុ៥៥ឆ្នាំ ។
២.ឈ្មោះម៉ៅ ប៉ិន ភេទប្រុស         អាយុ៤១ឆ្នាំ៣.ឈ្មោះរំដួល ដេន ភេទប្រុស អាយុ៥៨ឆ្នាំ
៤.ឈ្មោះផាន់ វេន ភេទប្រុស អាយុ៧១ឆ្នាំ៥.ឈ្មោះម៉ុស នេ ភេទប្រុស អាយុ៣០ឆ្នាំ ។
     -ប្រើប្រាស់រថយន្តរបស់ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុចំនួន០២   គ្រឿង អស់ទឹកចំនួន ៤ឡាន ។ -ប្រើប្រាស់រថយន្ត ង70 ចំនួន០២គ្រឿង អស់ទឹកចំនួន០៣ឡាន។
    -មូលហេតុ: ឆ្លងចរន្តអគ្គិសនី ទុសេខ្សែភ្លើង ។សុខហៃ

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នងផ្ទះទាំងព្រឹកនៅក្រុងព្រះសីហនុ

PLB Banner on article detail

អត្ថបទពេញនិយម