ការបើក​សាលារៀន​ទូទាំងប្រទេស​ឡើងវិញ ត្រូវគោរពតាមបទដ្ឋានសុខាភិបាល

ថ្ងៃសុក្រ 22 តុលា 2021, 10:12

​ក្រសួង​អប់រំ យុវជន និង កីឡា ប្រកាសថា ០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព នៃ​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​គ្រប់​កម្រិត ក្នុងភូមិ​សាស្ត្រ​ទូទាំង​រាជធានី ខេត្ត​ទាំងអស់​។​

 

​ការប្រកាស​នេះ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​វាយតម្លៃ​លើ​ដំណើរ​ការបង្រៀន និង រៀន​តាម​បណ្តុះ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង ឯកជន ក្នុងភូមិ​សាស្ត្រ ដែលមាន​ហានិភ័យ​ទាប ក្រសួង​បាន​សង្កេតឃើញថា​៖

 

​ទី​១៖ គ្រឹះស្ថានសិក្សា​ប្រមាណ ៣០ ភាគរយ​បាន​ចាប់ដំណើរការ​តាម​គ្រប់​រូបភាព ស្របតាម​សេចក្ដីណែនាំ​

 

​ទី​២៖ ការចូលរួម​តាម​គ្រប់​រូបភាព​ពី​សំណាក់ អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដំណើរការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន​

 

​ទី​៣៖ ការបើក​ដំណើរការ គ្រឹះស្ថានសិក្សា​បានផ្តល់​លទ្ធភាព​ឱ្យ​យើង​អាចធ្វើ​តេស្ដ និង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​លើ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​មួយចំនួន​តូច ហើយ​បាន​ចាត់ចែង​ព្យាបាល​ទាន់ពេលវេលា និង​ទប់ស្កាត់ កាត់ផ្ដាច់​ការឆ្លង​រាល ដាល​បានល្អ​ប្រសើរ​,

 

​ទី​៤៖ ករណី​វិជ្ជមាន​កូ​វីដ​-១៩ លើ​គ្រូបង្រៀន និង​សិស្សានុសិស្ស ក្នុង​រយៈពេល​៧​ថ្ងៃមុន​បុណ្យ ភ្ជុំបិណ្ឌ និង​រយៈពេល​៧​ថ្ងៃ ក្រោយ​ថ្ងៃ​ភ្ជុំបិណ្ឌ មាន​ចំនួន​តិចតួច និង​អាច​គ្រប់គ្រង​បាន​។ ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និង​សិស្សានុសិស្ស និស្សិត​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្នុង​អត្រា​ខ្ពស់​។​

 

​ឈរលើ​មូលដ្ឋាន​នេះ ដើម្បី​ឈានទៅ​ដំណើរការ​អប់រំ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព​នៃ​ការបង្រៀន​និង​រៀន​តាម​បណ្តុំ​សម្រាប់ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​គ្រប់​កម្រិត ក្នុងភូមិ​សាស្ត្រ​ទូទាំង​រាជធានី ខេត្ត​ទាំងអស់​។ ការពង្រីក វិសាលភាព​នេះ រួមបញ្ចូល​ទាំង ការពង្រីក​ពី​កម្រិត​ថ្នាក់​ទី​៩ និង​ទី​១២ រហូតដល់​គ្រប់​កម្រិត​ថ្នាក់​នៅ​មធ្យមសិក្សា និង​ការពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា​, គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ និង​ឯកជន វិទ្យាស្ថាន​ជាតិ អប់រំ​, វិទ្យាស្ថាន​បច្ចេកវិទ្យា​, គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ គ្រឹះស្ថាន​សិក្សាអប់រំ​ពិសេស​, សាលាអនុវត្តន៍ និង វិទ្យាល័យ​ចំណេះ​ទូទៅ​និង​អប់រំ​បច្ចេកទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋាន​សុខាភិបាល​ជា​ធរមាន​។​


ការបើក​សាលារៀន​ទូទាំងប្រទេស​ឡើងវិញ ត្រូវគោរពតាមបទដ្ឋានសុខាភិបាល
ការបើក​សាលារៀន​ទូទាំងប្រទេស​ឡើងវិញ ត្រូវគោរពតាមបទដ្ឋានសុខាភិបាល
ការបើក​សាលារៀន​ទូទាំងប្រទេស​ឡើងវិញ ត្រូវគោរពតាមបទដ្ឋានសុខាភិបាល
ការបើក​សាលារៀន​ទូទាំងប្រទេស​ឡើងវិញ ត្រូវគោរពតាមបទដ្ឋានសុខាភិបាល
ការបើក​សាលារៀន​ទូទាំងប្រទេស​ឡើងវិញ ត្រូវគោរពតាមបទដ្ឋានសុខាភិបាល

PLB Banner on article detail

អត្ថបទពេញនិយម