ពលរដ្ឋ ២២​គ្រួសារ រងគ្រោះ​ទឹកជំនន់​ក្នុងស្រុក​គាស់ក្រឡ ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

ថ្ងៃព្រហស្បតិ៍ 21 តុលា 2021, 18:26

​ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​និង​សហការី​រួមជាមួយ​អនុសាខា​ស្រុក​គាស់ក្រឡ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ មនុស្សធម៌​របស់​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង សរុប​ចំនួន​២២​គ្រួសារ ស្ថិតនៅ​ចំណុច​បឹង​រាម ភូមិ​តាថុក ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង ។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​នាឱកាស​នោះ​ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ងាយ​រងគ្រោះ ដោយ​គ្រោះទឹកជំនន់ ដោយ​មិន​ប្រកាន់​ពី​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់យក​នូវ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ត្រូវ​មើលថែទាំ​ក្មេង​តូចៗ​កុំឱ្យ​ទៅលេង​ទឹក ជៀសវាង​លង់​ស្លាប់​ដែលនាំឱ្យ​គ្រួសារ​មាន​វិប្បដិសារី​នៅ​ថ្ងៃក្រោយ​និង​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្តា​ត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​និង​ចូលរួម​គោរព​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​ទាំងអស់គ្នា​។

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានលើកឡើង​ថាៈ បញ្ហា​គ្រោះធម្មជាតិ​ទឹកជំនន់​ជាការ​ព្រួយបារម្ភ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ជា​ប្រធាន​ដែល បណ្តាលមកពី​បម្រែបម្រួល​ធាតុអាកាស ក្នុងន័យនេះ ឯកឧត្តម​បណ្ឌិត​ប្រធាន បានស្នើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អនុសាខា កាកបាទក្រហមកម្ពុជា ក្រុម​កាកបាទក្រហម​ឃុំ អ្នកស្ម័គ្រចិត្ត​ភូមិ​ឱ្យ​ចុះ​តាមដាន  និង​បំពេញតម្រូវការ​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក ភូមិ ឃុំ ដែល​ពិបាក និង​មានការ​ខ្វះខាត​ខ្លាំង​ឱ្យបាន​ទាន់ពេលវេលា  ទាំង​ក្នុងពេល​ទឹក​ឡើង  និង​ពេល​ទឹក​ស្រក​ទៅវិញ​។

 បន្ថែម​ពីនេះ  ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ពី​បញ្ហា សុខភាព  រស់​នៅមាន​អនាម័យ  ដោយ​ប្រើប្រាស់​ទឹកស្អាត  និង​ពិសា​ទឹក​ដាំ​ពុះ  និង​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​គ្រប់​ប្រភេទ  ហើយ​ឆាប់​ប្រកបមុខរបរ បង្កបង្កើនផល ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​ឡើងវិញ​នៅក្រោយពេល​ទឹក​ស្រក​ជាពិសេស​ចូលរួម​គោរព​ចរាចរណ៍​ផ្លូវគោក និង​ថែរ​រក្សា​សុខភាព អនាម័យ​ជាប្រចាំ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជៀស​ផុតពី​ជំងឺ​កូដ​វីដ​-១៩ ទាំងអស់គ្នា​។

​ហើយ​អំណោយ​ដែល​ត្រូវ​ចែកជូន​នាពេលនេះ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន  ៖ អង្ករ ២៥​គីឡូក្រាម , មី​០១​កេស ,​ទឹកបរិសុទ្ធ​វី​ឃែ​រ​០១​ធុង ,​ត្រីខ​១០​កំប៉ុង ,​សារុង​០១ , ក្រមា​០១ ,​ម៉ាស់​ក្រណាត់​០៥​បន្ទៈ ,​អាល់កុល​០១​ដប និង​ថវិកា​មួយចំនួន​ផងដែរ​។​

PLB Banner on article detail

អត្ថបទពេញនិយម