UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

ម្ចាស់កា​រ៉ា​ស់​សាំង PTT នៅ​ផ្លូវ​បេតុង​ព្រៃ​ស បាញ់សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ប្រាក់​

ថ្ងៃព្រហស្បតិ៍ 21 តុលា 2021, 13:52

​បុរស​ម្នាក់ ជា​ម្ចាស់កា​រ៉ា​ស់​សាំង PTT នៅ​ចំណុច​ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បាញ់សម្លាប់​ខ្លួនឯង​បង្ក​ការភ្ញាក់ផ្អើល នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​ខាងក្រោយ​បរិវេណ​កា​រ៉ា​ស់​សាំង PTT​។

 

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​ឲ្យ​ដឹងថា​(​សព​) ឈ្មោះ ឡី សុក្រឹត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ម្ចាស់កា​រ៉ា​ស់​សាំង PTT​ស្នាក់នៅ​កន្លែងកើតហេតុ​។ លោក​អធិការ​បាន​បន្តថា សព​មាន​ស្នាមរបួស​ធ្លាយ​ពី​សៀតផ្កា​ស្ដាំ​ទៅ​ឆ្វេង​។​

 

​វត្ថុតាង​បន្សល់ទុក​កន្លែងកើតហេតុៈ អាវុធខ្លី​១​ដើម​ម៉ាក​ZORAKI 2914-T, បង់​១ មាន​គ្រាប់​ក្នុង​បង់ ៦​គ្រាប់ ក្នុង​កាណុង​១, សំបក​កា​ទុ​ស​១ និង​បាល់​គ្រាប់​១​។​

 

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​កន្លងមក​ជនរងគ្រោះ​មាន​វិបត្តិ​រឿង​លុយកាក់​ធ្ងន់ធ្ងរ លុះ​ព្រឹក​ថ្ងៃកើតហេតុ​កូនចៅ​ងើប​ពី​ដេក​ដើរ​កមេ​មិនឃើញ​ព្រោះ​ណាត់គ្នា​ត្រូវ​ទៅ​ខេត្តកំពត ក៏​ទៅ​មើល​នៅ​បន្ទប់ទឹក​ឃើញតែ​ស្បែកជើង​ស្រែកហៅ​មិនឮ​ឆ្លើយ ដោយមាន​សង្ស័យ​ក៏​ហៅ​គ្នា​យក​សោរ​ចាក់​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅ​ហើយដោយ​មាន​ឈាម​ផ្នែក​ក្បាល រួច​ក៏​ឆោឡោ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្ដង​។ លទ្ធផល​ធ្វើ​សំណាក​ពី​ក្រុមគ្រូពេទ្យ គឺ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​

 

​យោងតាម​ការសន្និដ្ឋាន​វាយតម្លៃ ការពិនិត្យ​និង​វិភាគ ជុំវិញ​កន្លែងកើតហេតុ របស់​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ញ៉ា​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​ជនរងគ្រោះ​ធ្វើអត្តឃាត​ដោយ​បាញ់​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ម្ចាស់កា​រ៉ា​ស់​សាំង PTT នៅ​ផ្លូវ​បេតុង​ព្រៃ​ស បាញ់សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ប្រាក់​
ម្ចាស់កា​រ៉ា​ស់​សាំង PTT នៅ​ផ្លូវ​បេតុង​ព្រៃ​ស បាញ់សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ប្រាក់​
ម្ចាស់កា​រ៉ា​ស់​សាំង PTT នៅ​ផ្លូវ​បេតុង​ព្រៃ​ស បាញ់សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ប្រាក់​
ម្ចាស់កា​រ៉ា​ស់​សាំង PTT នៅ​ផ្លូវ​បេតុង​ព្រៃ​ស បាញ់សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ប្រាក់​

PLB Banner on article detail

អត្ថបទពេញនិយម