ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវនិងអាជ្ញាធរថៃ ចុះសួរសុខ ទុក្ខពលករកម្ពូជា

ថ្ងៃព្រហស្បតិ៍ 21 តុលា 2021, 11:53

នៅថ្ងៃទី ២១ តុលា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរថៃនៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរចំនួន១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តសាកែវ ព្រមទាំងបាននាំ យកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនដើម្បីជួយសំរាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងក្រើនរំលឹកបន្ថែមដល់បងប្អូនកម្មករខ្មែរទាំងអស់ត្រូវថែទាំសុខភាពដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរទៅក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ឬជែល មិនត្រូវទៅកន្លែងណាដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច និងអនុវត្តតាម វិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ ព្រមទាំងហានិភ័យនៃការឆ្លងដែនចេញចូលកម្ពុជា-ថៃខុសច្បាស់។ សំអាត

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវនិងអាជ្ញាធរថៃ ចុះសួរសុខ ទុក្ខពលករកម្ពូជា
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវនិងអាជ្ញាធរថៃ ចុះសួរសុខ ទុក្ខពលករកម្ពូជា
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវនិងអាជ្ញាធរថៃ ចុះសួរសុខ ទុក្ខពលករកម្ពូជា
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវនិងអាជ្ញាធរថៃ ចុះសួរសុខ ទុក្ខពលករកម្ពូជា

PLB Banner on article detail