ខឹង​ភ្លើង​ឡាន​ចាំង​ភ្នែក គប់​បែក​កញ្ចក់ សមត្ថកិច្ច​ឃាត់ខ្លួន​០៤​នាក់​

ថ្ងៃព្រហស្បតិ៍ 21 តុលា 2021, 7:35

​ខេត្តបាត់ដំបង​៖ យុវជន​ទំនើង​ចំនួន​០៤​នាក់ ជា​មុខសញ្ញា​គប់​កញ្ចក់​រថយន្ត​បែក​ជា​ហូរហែ​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​បង្ក្រាប​ឃាត់ខ្លួន​បាន​ដើម្បី​អនុវត្តតាម​នីតិវីធី​។​

 

​លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ប្រាប់​ឲ្យ​ដឹងថា​÷ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​ធុន​ធំ​ចំនួន ០៣​ករណី ដែល​បណ្តាល​រង​ការខូចខាត​បែក​កញ្ចក់​រថយន្ត​កន្លងមក លោក​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​បើក​ការតាមដាន​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រយ​:​ពេល​ជិត​មួយ​សប្តាហ៍​រហូត​កំណត់​មុខសញ្ញា​បាន និង​ឈានដល់​ការឃាត់ខ្លួន​ជនបង្ក​បាន​ចំនួន ០៤​នាក់ នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១​នេះ​។​

 

​លោក​បាន​បញ្ជាក់ថា ជនបង្ក​ទាំង ០៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ពេលនេះ​រួមមាន​! /១-​ឈ្មោះ ឡា សុជាតិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, /២-​ឈ្មោះ សុវណ្ណ ពេជ្រ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​, /៣-​ឈ្មោះ ជួន សុខសាន្ត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​ទី​/៤-​ឈ្មោះ ចាន់ សុជា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ  ទាំង​០៤​នាក់​រស់នៅ​ក្បែរៗ​គ្នា​ក្នុងភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

 

​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ ជនបង្ក​បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​គប់​កញ្ចក់​រថយន្ត​ខាងលើ​ពិតប្រាកដ​មែន​នៅពេល​យប់​ត្រង់ចំណុច​ក្រុមទី ២៧ ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ដោយ​ការ​គប់​នេះ​មិនមែនជា​ការគុំកួន​សង​សឹក​នោះទេ គឺ​ដោយសារ​រថយន្ត​ទាំងអស់​ដែល​ខ្លួន​បាន​គប់ បាន​បើកភ្លើង​ហ្វារ​ចាំង​ភ្នែក​ពួកគេ​ពេក​ទើបបាន​នាំគ្នា​គប់​លេង​តែម្តង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ដើម្បី​រងចាំ​គោលការណ៍​ថ្នាក់លើ​ក្នង​ការ​ចងក្រង​សំណុំរឿង​បញ្ជូន​អនុវត្តតាម​នីតិវិធី​៕​

ខឹង​ភ្លើង​ឡាន​ចាំង​ភ្នែក គប់​បែក​កញ្ចក់ សមត្ថកិច្ច​ឃាត់ខ្លួន​០៤​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម