សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​

ថ្ងៃពុធ 20 តុលា 2021, 19:46

​ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បានអោយដឹងថា អគ្គិភ័យ មួយ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ស៊ីទែន​ប្រេងសាំង និង​រាល​ឆេះ​ដល់​តួរ​ផ្ទះ​ធំ​ម្ចាស់​លក់​សំណង់​យីហោ ម៉ាន់ ចៃ ស្ទើរ​ទាំងស្រុង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច ជំនាញ​ចុះ​នាំយក​រថយន្ត​ជាច្រើន​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។​

 

​ហេតុការណ៍​ភ្ញាក់ផ្អើល​នៃ អគ្គិភ័យ នេះ បានកើត ឡើង​នៅវេលា ម៉ោង ១៦​និង ១៥​នាទី ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១ នៅ ចំណុច ភូ​ភូមិ​ឈើទាល ឃុំ ឈើទាល ស្រុក​បាណន់ ខេត្ត បាត់ដំបង ។

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​តូច​មួយគ្រឿង​ដឹក​ស៊ីទែន​សាំង​របស់​ក្រុមហ៊ុន TALA បាន​ដឹក​សាំង​ចូលទៅ​ឃ្លាំង​ខាងក្រោយ​ផ្ទះ​ម្ចាស់​លក់​គ្រឿងសំណង់​យីហោ ម៉ាន់ ចៃ គោលបំណង​ដើម្បី​ផ្ទេរ​សាំង​ទុក លុះ​ក្រោយមក​ក៏​ស្រាប់តែ​លឺ​សំលេង​ផ្ទុះឡើង និង​មាន​អណ្តាតភ្លើង​ឆេះ​មក​យ៉ាង​សន្ធោសន្ធៅ​តែម្តង បណ្តាល​ឆេះ​ស្រោច​ដល់​តៃកុង​ឡាន ត្រូវបាន​អ្នកស្រុក​ជួយ​អន្តរាគមន៍​នាំយកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ ផងដែរ​។​

 

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះដែរ គេ​សង្កេតឃើញ​សមត្ថកិច្ច​នាំយក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញ អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់ នូវ ការ រាលដាល ទៅ លើ ផ្ទះ ដទៃ ដែល នៅ ជិតខាង ដែរ ដោយឡែក សម្រាប់ ផ្ទះ ដែល ឆេះ ខាងលើ គឺ ខូចខាត ទាំង​រថយន្ត​ដឹក​សាំង​និង​សម្ភារ​ខាងក្នុង​អស់​ជាច្រើន និង​ឆេះ​រាលដាល​ដល់​តួ​ផ្ទះ​ធំ​ដែល​សង់​អំពី​ថ្ម​កំពស់​០៣​ជាន់​ខូចខាត​ផ្នែក​ខាងក្រោយ​ស្ទើរ​ទាំងស្រុង​ផងដែរ​។​

 

សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​

សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​
សង្ស័យ​ផ្ទេរ​សាំង​ខុស​បច្ចេកទេស ឆេះ​ឃ្លាំង​ស្តុក ខូចខាត​ស្ទើរ​ទាំងស្រុង​

PLB Banner on article detail