រន្ទះបាញ់​សត្វ​គោ​ងាប់​១១​ក្បាល ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​

ថ្ងៃពុធ 20 តុលា 2021, 16:32

​ខេត្តបាត់ដំបង​៖ បាតុភូត​ភ្លៀងរលឹម​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​បាន​បាញ់​បណ្តាលអោយ​សត្វ​គោ ១១​ក្បាល​ស្លាប់​រាល​ពេញ​វាលស្រែ​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​អភូតហេតុ​រន្ទះបាញ់​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ​នៅ​ចំណុច​វាល​ប្រ​គោល​អង់​តែ​ន​ទូរស័ព្ទ​ដូន​ប្រេ ស្ថិតក្នុង​ក្រុមទី​១៦ ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

 

​ករណី​រន្ទះបាញ់​កើតឡើង​ខាងលើ​នេះដែរ​បណ្តាលអោយ​ងាប់​សត្វ​គោ​អ្នកស្រុក​អស់​ចំនួន ១១​ក្បាល ក្នុងពេល​តែមួយ​ខណៈដែល​ពួកគាត់​ប្រដេញ​អោយ​ស៊ី​ស្មៅ​ជុំគ្នា​នៅ​ចំណុច​ខាងលើ ដែល​ម្ចាស់​/​ទី​០១-​ឈ្មោះ ម៉ៅ រឿ​ត ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទឹម ស្លាប់​អស់​ចំនួន​០៤​ក្បាល ក្នុងនោះ​មេ​០៣​ក្បាល /​ទី​២-​ឈ្មោះ ម៉ៅ រ័ត្ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទឹម ស្លាប់​អស់​ចំនួន​០២​ក្បាល ក្នុងនោះ​មេ ០១​ក្បាល /​ទី​៣-​ឈ្មោះ ម៉ៅ ណា ភេទ​ស្រី អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទឹម ស្លាប់​អស់​ចំនួន​០២​ក្បាល​(​មេ​) /​ទី​៤-​ឈ្មោះ ម៉ៅ រុន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទឹម ស្លាប់​អស់ ០១​ក្បាល​(​មេ​) /​ទី​៥-​ឈ្មោះ ម៉ៅ រះ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទឹម ស្លាប់​អស់​ចំនួន​០២​ក្បាល​(​មេ​)​។​

រន្ទះបាញ់​សត្វ​គោ​ងាប់​១១​ក្បាល ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​
រន្ទះបាញ់​សត្វ​គោ​ងាប់​១១​ក្បាល ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​
រន្ទះបាញ់​សត្វ​គោ​ងាប់​១១​ក្បាល ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​

PLB Banner on article detail

អត្ថបទពេញនិយម