ជំនន់​ស្ទឹង​សង្កែ នឹង​ហក់​ឡើងជា​ថ្មី មន្ទីរជំនាញ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​

ថ្ងៃពុធ 20 តុលា 2021, 14:10

​ខេត្តបាត់ដំបង​៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បានចេញ​សេចក្តីជូនដំណឹង​ទៅដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន ខណៈដែល​ជំនន់​ទឹកស្ទឹង​សង្កែ​នឹង​ហក់​ឡើង​សារជាថ្មី​។​

​យោងតាម​ការចេញផ្សាយ​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ មន្ទីរ​បាន​ជម្រាបជូន​ដំណឹង​ទៅដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​តូចៗ និង​ចាស់ជរា ដែល​រស់​នៅតាម​បណ្តា​អូរ​ព្រែក ស្ទឹង ទាំងអស់ សូមមេត្តា​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ដោយសារ​ផ្នែក​ខាងលើ​(​ស្រុក​សំឡូត​) មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដែល​ធ្វើអោយ​អាង​ស្តុក​ទឹក​មានការ​ពេញ​។​

​ដោយ​ឃើញ​ស្ថានភាព​ហេតុនេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ក៏បាន​បើកទ្វារ​ទឹក​អាង​ទំនប់​ពហុ​បំណង​បាត់ដំបង (​បើកទ្វារ​ទឹក​កំរិត​ធម្មតា​)​ដើម្បី​បន្ធូរ​បរិមាណ​ទឹក​ដែល​ពេញ​អាង ដូចនេះ​សូម​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​សូមកុំ​មានការ​ព្រួយបារម្ភ​ណ៍​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ ,១៦ ,១៧ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ ជំនន់​ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​ខ្ពស់​រហូត ១៣,៩៥​ម៉ែត្រ បាន​បណ្តាលអោយ​មានកា​រ​លិចលង់​បង្ក​ផលប៉ះពាល់​ទៅដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ផងដែរ ប៉ុន្តែ​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ឬ សត្វ​ឡើយ​៕​

PLB Banner on article detail