ខេត្តបន្ទាយមានជ័យស្ថានភាពទឹកជំនន់បានឡើងបន្តរវិញនៅដងស្ទឹងមង្គលបូរីនិងដងស្ទឹងសិរីសោភ័ណ

ថ្ងៃអង្គារ 19 តុលា 2021, 21:4

(បន្ទាយមានជ័យ)៖ខេត្តបន្ទាយមានជ័យស្ថានភាពទឹកជំនន់បានឡើងបន្តិចវិញនៅដងស្ទឹងមង្គលបូរី និងដងស្ទឹងសិរីសោភ័ណរហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២១នេះ។

លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះដូចជាឡើងបន្តិចវិញហើយដោយទឹកផ្នែកខាងលើស្រុងមកនិងមានភ្លៀងធ្លាក់រយៈពេល២ថ្ងៃជាប់គ្នា នៅដងស្ទឹងមង្គលបូរីចំណុចសំណង់ពោធិ៍ពីរដើមបានទឹកឡើង១ហ៊ុន ដែលមានកម្រិតទឹក៣,៦៨ម៉ែត្រ និងដងស្ទឹងសិរីសោភ័ណទឹកឡើង៤ហ៊ុនកម្រិតទឹក៧,២៨ម៉ែត្រ និងអាងត្រពាំងថ្មស្រុកភ្នំស្រុកតឹកស្រក១ហ៊ុនកម្រិតទឹក១,៩៨ម៉ែត្រ។

គួររំលឹកថា៖នៅអំឡុងខែកញ្ញាដល់ខែតុលា ឆ្នាំ២០២១ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យក្នុងចំណោម៩ស្រុក/ក្រុងបានរងគ្រោះដោយទឹកជំនន់ចំនួន៦ស្រុក/ក្រុងនិងមានស្ថានភាពធ្ងន់ធ្ងរមានចំនួន២ស្រុក/ក្រុងមានស្រុកមង្គលបូរីប៉ៈពាល់១៣ឃុំស្មើ៦៦ភូមិប្រជាពលរដ្ឋរងផលប៉ៈពាល់ចំនួន២,៨២១គ្រួសារ និងជម្លៀសរកទីទួលសុវត្ថិភាពចំនួន៣០៩គ្រួសាររហូតពេលនេះមានប្រជាពលរដ្ឋមួយចំនួនតូចបានត្រឡប់ទៅលំដៅដ្ឋានវិញនិងលិចស្រូវ៨,១៩៥ហិកតា សាលារៀន១៦កន្លែង វត្ត៣កន្លែង លិចផ្លូវ១៣១ខ្សែ ស្មើ៧៤,៥៣០ម៉ែត្រ។

ក្រុងសិរីសោភ័ណរងផលប៉ៈពាល់៧សង្កាត់ស្មើ៣៦ភូមិដែលប៉ៈពាល់ប្រជាពលរដ្ឋ២,៣៤៩គ្រួសារ ជម្លៀសរកទីទួលសុវត្ថិភាព៦៤៩គ្រួសារត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញនៅសល់៤៣៥គ្រួសារ លិចស្រូវ៥,៣៨២ហិកតា លិចផ្លូវ១២៤ខ្សែស្មើ៨៤,៨៦៨ម៉ែត្រ៕

ខេត្តបន្ទាយមានជ័យស្ថានភាពទឹកជំនន់បានឡើងបន្តរវិញនៅដងស្ទឹងមង្គលបូរីនិងដងស្ទឹងសិរីសោភ័ណ

PLB Banner on article detail