សមត្ថកិច្ចថៃបញ្ជូនពលករខ្មែរចាញ់បោកមេខ្យល់ឆ្លងដែនចូលក្នុងទឹកដីថៃ មកកម្ពុជាវិញតាមច្រករបៀងអូបីជាន់ខេត្តបន្ទាយមានជ័យ

ថ្ងៃអង្គារ 19 តុលា 2021, 20:46

(បន្ទាយមានជ័យ)÷សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែដែលចាញ់បោកមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃត្រូវបានសមត្ថកិច្ចថៃដឹកបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចុះត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-កម្ពុជា បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរលួចឆ្លងដែលខុសច្បាប់ចូលប្រទេសថៃ ចំនួន ១០៤នាក់ នៅត្រង់បរិវេន សួនប៉ាយូខាលីបតាន់ ខេត្តសាកែវ។

 ក្រោយពីការសាកសួរពីសមត្ថកិច្ច ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ ៗចាប់ពី ៦,០០០បាត ទៅដល់ ៩,០០០ ដើម្បីបានចូលមកក្នុងប្រទេសថៃ។

នៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ពីធ្វើការផ្តន្ទាទោសនិងផាកពិន័យរួច អាជ្ញាធរសមត្ថកិច្ចថៃតាប្រៈយ៉ា នឹងបញ្ជូនពួកគាត់ឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់ ឃុំឃោគសូង  ស្រុកតាប្រៈយ៉ា ចេញតាមច្រករបៀងអូបីជាន់ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធតខេត្តបន្ទាយមានជ័យសូមធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋគ្រប់រូបសូមមេត្តាកុំចាញ់បោកមេខ្យល់បន្តទៀតដែលធ្វើឲ្យយើងខាតបង់លុយកាក់ច្រើនណាស់សូមបងប្អូនរង់ចាំបន្តិចសឹនចុះវាមិនទាន់ហួសពេលនោះទេព្រោះការឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីរបសស់គេនោះមិនប្រាកដថាចូលបានស្រួលនោះទេព្រោះប្រទេសគេកុំពុងរឹកបន្តឹងការទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ១៩។

សមត្ថកិច្ចថៃបញ្ជូនពលករខ្មែរចាញ់បោកមេខ្យល់ឆ្លងដែនចូលក្នុងទឹកដីថៃ
មកកម្ពុជាវិញតាមច្រករបៀងអូបីជាន់ខេត្តបន្ទាយមានជ័យ

PLB Banner on article detail

អត្ថបទពេញនិយម