UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​ថ្នាំញៀន​

ថ្ងៃអង្គារ 19 តុលា 2021, 13:2

​ខេត្តបាត់ដំបង​! កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មួយ​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ ជំហាន​ដំបូង​ធ្វើឡើង​នៅវេលា​ម៉ោង ០៩​និង​៣០​នាទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ស្តី​លើ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

 

  ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ ឈឿន ហ៊​ត ហៅ តុ​ប ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង រួមជាមួយ​វត្ថុតាង​
- ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE​៊​)​ចំនួន​០១​ថង់​(​ទម្ងន់ ៥.០១​ក្រាម​ទាំង​សំបក​)​។​

 

​ក្រោយ​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ និង​ដោយមាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​នៅវេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ប្រតិបត្តិការ​ទៅ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅ​ចំណុច​ភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលមាន ឈ្មោះ គា លាង​គ្រី ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​ជាមួយ​វត្ថុតាង​ចាប់​យកបាន​រួមមាន​!
- ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE​៊​)​ចំនួន​០១​ថង់ (​ទម្ងន់ ៣.១៥​ក្រាម​ទាំង​សំបក​)
-​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សំរាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​០១ គ្រឿង​។​

 

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម