អភិបាលខេត្ត​ព្រះសីហនុ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី ចុះ​ពិនិត្យ​ទីតាំង​សាងសង់​បន្ទប់​អគ្គិសនី និង​ប៉មជួយសង្គ្រោះ តាម​បណ្តោយ​ឆ្នេរ​

ថ្ងៃច័ន្ទ 18 តុលា 2021, 21:2

​នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៨ ខែតុលា ឆ្នាំ​២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព និង​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​បន្ទប់​អគ្គិសនី និង​សាងសង់​ប៉ម​ជួយសង្គ្រោះ​បន្ថែម នៅតាម​បណ្តោយ​ឆ្នេរ ចាប់ពី​ចំនុច​ផែ​៥០២​ឆ្នេរ​អូរ​ឈើទាល រហូតដល់​ឆ្នេរ​ជំទាវ​ម៉ៅ​។

​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​បន្ទប់​អគ្គិសនី និង​ទីតាំង​សាងសង់​ប៉ម​ជួយសង្គ្រោះ​(​ឆ្មាំ​សមុទ្រ​) នៅតាម​បណ្តោយ​ឆ្នេរ ចាប់ពី​ចំនុច​ផែ​៥០២​ឆ្នេរ​អូរ​ឈើទាល រហូតដល់​ឆ្នេរ​ជំទាវ​ម៉ៅ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​បងប្អូន​អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន តាម​ទីតាំង​របស់ខ្លួន​ឱ្យបាន​ស្អាត​ជាប្រចាំ ព្រោះ​ភាព​ស្អាត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​បង្កើន​ចំណូល​បាន​ថែមទៀត ព្រោះ​ភ្ញៀវ​ត្រូវការ​ភាព​ស្អាត និង​បរិស្ថាន​ល្អ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​អភិបាលខេត្ត ក៏​ណែ​នាំឱ្យ​ក្រុមការងារ​កាយ​យក​គល់ឈើ មែកឈើ និង​ដុំថ្ម​ចេញ​ឱ្យអស់​នៅតាម​បណ្តោយ​ឆ្នេរ និង​ធ្វើការ​ឈូសឆាយ​ខ្សាច់​ឱ្យបាន​រៀបស្មើរ​ដើម្បី​លើកស្ទួយ​សោភ័ណភាព​ឆ្នេរ​ខ្សាច់ និង​សម្រាប់​ត្រៀម​បើក​ទេសចរ និង​សេដ្ឋកិច្ចសង្គម​ឡើងវិញ​នៅ​ចុងឆ្នាំ​២០២១​នេះ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ជា​បន្តបន្ទាប់​៕​

PLB Banner on article detail

អត្ថបទពេញនិយម