អ្នកជំងឺ​កូ​វីដ ១៦២​នាក់ ជាសះស្បើយ​ពី​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះមុនីវង្ស​

ថ្ងៃច័ន្ទ 18 តុលា 2021, 20:36

​ខេត្តបាត់ដំបង​៖ អ្នកជំងឺ​កូ​វីដ​១៩​ប្រមាណ​ចំនួន ១៦២​នាក់​បានជា​សះស្បើយ​ពី​មណ្ឌល​សម្រាក​ព្យាបាល​វិទ្យាល័យ​ព្រះមុនីវង្ស ស្ថិតក្នុង​ក្រុង​បាត់ដំបង ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតអោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​។​

 

​លោក​វេជ្ជបណ្ឌិត ចែ​ត្រ សេរី​វ​ឌ្ឍ ប្រធាន​មណ្ឌល​ព្យាបាល​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះមុនីវង្ស នៅក្នុង​ឱកាស​ដែល​លោក​ចុះ​អនុញ្ញាតអោយ​អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១៦២​នាក់ អោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​នា​ល្ងាច​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២១​នេះ លោក​ក៏បាន​ណែនាំ​ទៅដល់​បងប្អូន​ទាំងអស់ បើទោះបីជា​ពេលនេះ​យើង​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ក៏ពិតមែន ប៉ុន្តែ​បងប្អូន​ត្រូវ​បន្ត​
​ធ្វើ​ច​តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​បន្ថែមទៀត​ដោយ​មិន​អនុញ្ញាតអោយ​ដើរ​ចេញពីផ្ទះ​រហេតរហូត​នោះទេ ហើយ​បើសិនជា​បងប្អូន​មាន​អាកា​រៈ​អ្វី​មិន​ស្រួល​សូម​មក​ទំនាក់​ទំនងជា​មួយក្រុម​គ្រូពេទ្យ​ជាបន្ទាន់​។​

 

​បន្ថែម​ពីនេះ​លោក​ក៏បាន​ផ្តាំ​ផ្ញើអោយ​បងប្អូន​ទាំងអស់​ត្រូវ​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា ពិសេស​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល គឺ​ប្រកាន់​អោយបាន​ខ្ជាប់ខ្ជួន​នូវ ០៣​កុំ និង ០៣​ការពារ​។​

អ្នកជំងឺ​កូ​វីដ ១៦២​នាក់ ជាសះស្បើយ​ពី​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះមុនីវង្ស​
អ្នកជំងឺ​កូ​វីដ ១៦២​នាក់ ជាសះស្បើយ​ពី​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះមុនីវង្ស​
អ្នកជំងឺ​កូ​វីដ ១៦២​នាក់ ជាសះស្បើយ​ពី​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះមុនីវង្ស​
អ្នកជំងឺ​កូ​វីដ ១៦២​នាក់ ជាសះស្បើយ​ពី​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះមុនីវង្ស​

PLB Banner on article detail