គ្រិះ​ស្ថាន​មធ្យមសិក្សា​សាធារណៈ​ជាង​៤០​កន្លែង នៅ​ខេត្ដ​សៀមរាប ត្រូវបាន​បើក​បង្រៀន​សាកល្បង​

ថ្ងៃច័ន្ទ 18 តុលា 2021, 14:54

​សៀមរាប​៖ សាលា​មធ្យមសិក្សា​របស់​រដ្ឋ​ចំនួន ៤០​កន្លែង​ជាង នៅក្នុង​ស្រុក​ចំនួន​៨ នៃ​ខេត្ដ​សៀមរាប ត្រូវបាន​បើក​ឱ្យ​ចូលរៀន​ឡើងវិញ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ដោយ​រដ្ឋបាលខេត្ត​មើលឃើញថា សាលា​ទាំងនោះ​មាន​ហា​នី​ភ័យ​ទាប​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​លោក លី ប៊ុណ្ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប មានប្រសាសន៍ថា សាលា​មធ្យមសិក្សា​ដែល​បើក​បង្រៀន​សាកល្បង​នេះ​មាន​ចំនួន ៤៤​សាលា ក្នុងចំណោម ១២៣​សាលា ស្ថិតនៅ​ស្រុក​ចំនួន ៨​ស្រុក ក្នុងចំណោម ១២​ក្រុង ស្រុក របស់​ខេត្ដ​សៀមរាប ហើយ​ចូល​រៀនមាន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែលជា​សិស្ស​ត្រៀមប្រលង​ឌី​ប្លូ​ម និង​ប្រលង​បាក់​ឌុប ប៉ុន្ដែ​បើ​សាលា​ណាមួយ​មាន​សិស្ស​តិច​អាច​ចូលរៀន​គ្រប់​កំរិត គឺ​ចាប់ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២​តែម្ដង​។​ជាមួយគ្នា​នោះ ការចូល​រៀនមាន​ពីរ​ពេល គឺ​ព្រឹក​និង​ថ្ងៃរសៀល និង​រៀន​ជា​បណ្ដុំ​ដោយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​ចូលរៀន​ពី​១០​នាក់​ទៅ​១៥​នាក់​ប៉ុណ្ណោះ ខណៈដែល​សិស្ស​ចូល​ថ្នាក់រៀន​ត្រូវបាន ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ជាមុន​ផងដែរ ។ លោក​បន្ដថា គ្រិះ​ស្ថាន​សិក្សា​ទាំងនោះ ត្រូវបាន​គណៈកម្មការ​ដាក់ពាក្យ​ស្នើសុំ បន្ទាប់ពី​ពិនិត្យ​លទ្ធភាព​រកឃើញថា សាលារៀន​ទាំង​៨​ស្រុក​នោះ មាន​ហា​នី​ភ័យ​ទាប​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈដែល​មធ្យមសិក្សា​នៅក្នុង​ស្រុក និង​ក្រុង​ចំនួន ៤​ទៀត​នៃ​ខេត្ដ​នេះ មិនទាន់មាន​គម្រោង​បើក​នៅឡើយ​ទេ ដោយសារ​មានការ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្ពស់​នៅឡើយ​។

​លោក លី ប៊ុណ្ណា បាន​បន្ថែមថា ដោយឡែក​សាលារៀន​កំរិត​បឋមសិក្សា ចំនួន​១២៩​ទៀត ក្នុងចំណោម​ជាង​១៣០​កន្លែង នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២១​ខាងមុខនេះ បន្ថែមទៀត ប៉ុន្ដែ​ការបើក​ឱ្យ​ចូលរៀន​កំរិត​បឋម​នេះ ចាប់ពី​ថ្នាក់​ទី​៤​ដល់ទី​៦ ព្រោះ​ងាយស្រួល​គ្រប់គ្រង ។ ចំពោះ​ថ្នាក់​បន្ទាប់​ទៀត​នឹង​ពិនិត្យ​លទ្ធភាព​តាម​ក្រោយ​។ លោក បានបញ្ជាក់​ទៀតថា ការបើក​សាលារៀន​នេះ ទៅតាម​គោល​ការ​ស្ដង់ដា​របស់​ក្រសួង​ដោយ​ក្នុងនោះ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ហើយក៍​ត្រូវបាន​គណៈកម្មការ​ពិនិត្យ​ទីតាំង​មិនមាន​ហា​នី​ភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ផងដែរ ។ សិស្សានុសិស្ស​មានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​.១៩ គ្រប់គ្នា លើសពីនោះ ការចេញ​លេង​ត្រូវបាន​ដាក់​វេន​គ្នា ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បើក​បង្រៀន​សាកល្បង​នេះ​៕ ដោយ តាំង ហូ​

PLB Banner on article detail

អត្ថបទពេញនិយម