UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ពលរដ្ឋ​ជិត​៣០០០​ខ្នង​ហើយ​

ថ្ងៃអាទិត្យ 17 តុលា 2021, 16:15

​ខេត្តបាត់ដំបង​! ជំនន់​ស្ទឹង​សង្កែ រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១ នេះ បាន​បង្ក​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ នៅក្នុង​ក្រុង ស្រុក ចំនួន​០៣​ស្មើ និង​ចំនួន ២៩៤៨​ខ្នង​ផ្ទះ​។​

 

​យោងតាម​របាយការណ៍​បឋម​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​បង្ហាញថា ផ្អែក​តាម​អាកាសធាតុ​ខេត្តបាត់ដំបង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លា​ក់នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន បាន​បង្កអោយមាន​ជំនន់​ទឹកស្ទឹង​សង្កែ បណ្តាលអោយ​ប៉ះពាល់​ទៅលើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅជាប់​ដងស្ទឹង​សង្កែ​ក្នុង​ក្រុង ស្រុក​ចំនួន​០៣ សរុប​ចំនួន ២៩៤៨​ខ្នង​ផ្ទះ​។​

 

​លំនៅឋាន​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកស្ទឹង​សង្កែ​ទាំង ២៩៤៨​ខ្នង​ផ្ទះ​នោះ​មាន​! ក្រុង​បាត់ដំបង​ប៉ះពាល់​ទៅលើ​០៦​សង្កាត់​មាន​
 /-១. សង្កាត់​វត្ត​គរ មាន​០៣​ភូមិ សរុប ១៨៤​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៣១​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ១៥៣ ខ្នង​ផ្ទះ​
/-២. សង្កាត់​ស្វាយប៉ោ មាន​០២ ភូមិ សរុប ២៧​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ​០៥​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ២២​ខ្នង​ផ្ទះ​
/-៣. សង្កាត់​ចំការ​សំរោង មាន​០២ ភូមិ សរុប ៧៥​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៥​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ២០​ខ្នង​ផ្ទះ​
/-៤. សង្កាត់​រតនៈ មាន​០៤​ភូមិ សរុប ១៤០​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៨៩​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ៥១ ខ្នង​ផ្ទះ​
/-៥. សង្កាត់​ស្លា​កែ​ត មាន​០២​ភូមិ សរុប ៤៩៨​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៤៨៧​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ១១​ខ្នង​ផ្ទះ​
/-៦. សង្កាត់​ក្តុល​ដូនទាវ មាន​០៣​ភូមិ សរុប ១៥០​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៩​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ៩១​ខ្នង​ផ្ទះ​
/-​ស្រុក​ឯក​ភ្នំ ប៉ះពាល់​ឃុំ​ចំនួន​០២ មាន​ឃុំ​ពាម​ឯក និង​ឃុំ​ព្រែក​នរិន្ទ សរុប​ចំនួន ១២០០​ខ្នង​ផ្ទះ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​
/-​ស្រុក​បាណន់​ប៉ះពាល់​ចំនួន​០៣​ឃុំ រួមមាន​!​ឃុំ​ក​ន្ទឺ​១ ឃុំ​នាយ​ដំរាំ និង​ឃុំ​ឈើទាល សរុប​ចំនួន ៦៧៤​ខ្នង​ផ្ទះ រួម​នឹង​ហេ​ដ្ឋា​រចនាសម្ព័ន្ន​មួយចំនួនទៀត​ផងដែរ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​របួស ឬ ស្លាប់ ដល់​មនុស្ស ឬ សត្វ​ឡើយ ។​

 

​របាយការណ៍​ដដែល​បាន​បង្ហាញថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ កម្រិត​ទឹកស្ទឹង​សង្កែ​និង​តំបន់​ស្រុក​សំឡូត និង​ស្រុក​រតនមណ្ឌល​បាន​បន្ត​ស្រក​ជា​បណ្តើរៗ​ហើយ​។​

ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ពលរដ្ឋ​ជិត​៣០០០​ខ្នង​ហើយ​

PLB Banner on article detail

អត្ថបទពេញនិយម