UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​

ថ្ងៃអាទិត្យ 17 តុលា 2021, 15:18

​ខេត្តបាត់ដំបង់​៖ ជំនន់​ស្ទឹង​សង្កែ​រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២១ នេះ បាន​បង្ក​ផលប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ ចំនួន​០៦​សង្កាត់ ស្ថិតក្នុង​ក្រុង​បាត់ដំបង​សរុប​ស្មើ ១០៧៤​ខ្នង​ផ្ទះ​។​

 

​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បានបង្ហាញ​ថា សង្កាត់​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកស្ទឹង​សង្កែ​ក្នុងនោះ​មាន​!
 /-១. សង្កាត់​វត្ត​គរ មាន​០៣​ភូមិ សរុប ១៨៤​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៣១​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ១៥៣ ខ្នង​ផ្ទះ​
/-២. សង្កាត់​ស្វាយប៉ោ មាន​០២ ភូមិ សរុប ២៧​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ​០៥​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ២២​ខ្នង​ផ្ទះ​
/-៣. សង្កាត់​ចំការ​សំរោង មាន​០២ ភូមិ សរុប ៧៥​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៥​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ២០​ខ្នង​ផ្ទះ​
/-៤. សង្កាត់​រតនៈ មាន​០៤​ភូមិ សរុប ១៤០​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៨៩​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ៥១ ខ្នង​ផ្ទះ​
/-៥. សង្កាត់​ស្លា​កែ​ត មាន​០២​ភូមិ សរុប ៤៩៨​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៤៨៧​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ១១​ខ្នង​ផ្ទះ​
/-៦. សង្កាត់​ក្តុល​ដូនទាវ មាន​០៣​ភូមិ សរុប ១៥០​ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៩​ខ្នង​ផ្ទះ និង​រងគ្រោះ​ស្រាល ៩១​ខ្នង​ផ្ទះ​។​

 

​ដែល​សរុប​ទាំង​០៦​សង្កាត់ ស្មើ​ចំនួន ១០៧៤​ខ្នង​ផ្ទះ លិច​ធ្ងន់ធ្ងរ  ចំនួន​៧២៦​ខ្នង​ផ្ទះ និង​លិច​ស្រាល​ចំនួន​៣៤៨ ខ្នង​ផ្ទះ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​របួស ឬ ស្លាប់ ដល់​មនុស្ស ឬ សត្វ​ឡើយ ។​

 

​គួរ​បញ្ជាក់ថា​! ជំនន់​ទឹកស្ទឹង​សង្កែ ក្រៅពី​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុងនោះ​ក៏បាន ធ្វើអោយប៉ះពាល់​លិចលង់​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​និង​ក្រៅ​ក្រុង​ផងដែរ​។​

ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​
ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​
ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​
ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​
ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​
ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​
ជំនន់​ស្ទឹង​សង្កែ ប៉ះពាល់​លំនៅដ្ឋាន​ជិត​២០០០​ខ្នង ក្នុង​សង្កាត់​ចំនួន​០៦ នៅ​ខេត្តបាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម