មន្ត្រីជំនាញចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចណ៍ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ថ្ងៃសៅរ៍ 16 តុលា 2021, 22:46

 ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត សហការជាមួយកម្លាំងការិយាល័យចរាចណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីក្រុមយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចណ៍ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាផ្លូវហាយវេដែលទើបដាក់អោយដំណើការចំនួន៦ទីតាំងផ្សេងគ្នានៅត្រង់ផ្លូវបំបែកជាបួនដោយឆ្លងកាត់ស្រុកក្រុងចំនួន៣រួមមានស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបង ។

ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា! ក្នុងយុទ្ធនាការផ្សព្វផ្សាយនាពេលនេះដែរក្នុងគោលបំណងដើម្បីជួយផ្សព្វផ្សាយដល់សាធារណជនទូទៅដែលធ្វើដំណើរតាមដងផ្លូវឲ្យបានយល់ដឹងកាន់តែល្អប្រសើរពីច្បាប់ចរាចរណ៍ផ្លូវគោក ស្គាល់ផ្លាកសញ្ញាចរាចណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ជាពិសេសមិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង  ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ អាធ្យាស្រ័យ។

ជាមួយគ្នានេះដែរក៏សូមអោយបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ និងចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ់ពិសេសបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម  ហើយដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីក្រុមគ្រួសារ និងអ្នកដទៃ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

 ឋិតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចូលរួមផ្សព្វផ្សាយបញ្ជ្រាបនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ដោយចងផ្ទាំងរូបភាព ,ចែកខិត្តប័ណ្ណ៣ការពារ ៣កុំ និងចែកម៉ាស់ផងដែរ ដែលក្នុងនោះក្រុមការងារចែកម៉ាស់ក្រណាត់ចំនួន ៥៥០ម៉ាស់ , ចែកខិតប័ណ្ណកូវីដ៨ផ្នត់ចំនួន៣៥០សន្លឹក,  ចំណាំងផ្លាស់ចំនួន ២០០សន្លឹក ឯកសារផ្សព្វផ្សាយចរាចណ៍ផ្លូវគោរួមមានៈ សៀវភៅច្បាប់ចរាចណ៍ កូនសៀបភៅអប់រំមូលដ្ឋានគ្រិះសុវត្ថិភាពចរាចណ៍ ខិតបណ្ណ័របៀបពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវមួយចំនួនទៀតផងដែរ។

PLB Banner on article detail