រដ្ឋបាលខេត្ត​ប៉ៃលិន ត្រៀម​រួចជាស្រេច ឆ្លើយតប​នឹង​គ្រោះមហន្តរាយ

ថ្ងៃសុក្រ 15 តុលា 2021, 17:52

​ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ រហូតមកដល់​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ គេ​នៅ​សង្កេតឃើញ​ផ្ទៃមេឃ​ខ្មៅ​ស្រអាប់ ងងឹតស្លុប ពោរពេញ​ទៅដោយ​គ្រាប់​ភ្លៀង​តូចធំ ធ្លាក់ចុះ​មកលើ​ក្រុងប៉ៃលិន កាន់តែខ្លាំង​ឡើងៗ ធ្វើឱ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា ស្ទុះ​ឡើង​គួរឱ្យ​ព្រួយ​បា​ម្ភ កំពុង​ហូរ ត្របាញ់ គំហុក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

 

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​ក្រុងប៉ៃលិន ចុះ​ពិនិត្យ ស្ថានភាព ទឹកជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ដោយមាន​ទឹកភ្លៀង​ដែល​បាន​ធ្លា​ក់នៅ​ថ្ងៃទី​១៤-១៥ ខែតុលា ឆ្នាំ​២០២១​នេះ និង​បរិមាណ​ទឹក​នៅ​ផ្នែក​ខាងលើ​មាន​សភាព​ហូរ​ខ្លាំង​ផង​បាន​បង្ក​ឲ្យ​មាន​ជំនន់​ហូរ​ចាក់​ចូលទៅ ក្នុងភូមិ​សាស្ត្រ​ផ្នែក​ខាងក្រោម ជាពិសេស​ភូមិសាស្ត្រ​ស្រុក​សាលា​ក្រៅ​ដែលជាតំបន់​ទំនាប ។​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ អាជ្ញាធរខេត្ត និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោកជំទាវ បាន​ឲ្យ​ក្រុម​ការងារ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កម្លាំងយោធា ត្រៀមកម្លាំង និង​សម្ភារៈ ទូក រថយន្ត ស្បៀង និង ទីជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ទីទួល​មាន​សុវត្ថិភាព ជូន​ប្រជាពរ​រដ្ឋ ។​

 

​លោកជំទាវ​បាន​បន្តថា ក្នុងនាម​អាជ្ញាធរខេត្ត​យើង​បាន​ត្រៀម​រួចជាស្រេច​នូវ​វិធាន​ការសរុប មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា​ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។​

 

​លោកជំទាវ អភិបាលខេត្ត ក៏បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់ ដែល​កំពុង​ជន់​នេះ សូម​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ និង​រក្សា អនាម័យ​ឱ្យបាន​ត្រឹមត្រូវ ជាងនេះទៅទៀត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោបាយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ៕​

 

រដ្ឋបាលខេត្ត​ប៉ៃលិន ត្រៀម​រួចជាស្រេច ឆ្លើយតប​នឹង​គ្រោះមហន្តរាយ
រដ្ឋបាលខេត្ត​ប៉ៃលិន ត្រៀម​រួចជាស្រេច ឆ្លើយតប​នឹង​គ្រោះមហន្តរាយ
រដ្ឋបាលខេត្ត​ប៉ៃលិន ត្រៀម​រួចជាស្រេច ឆ្លើយតប​នឹង​គ្រោះមហន្តរាយ
រដ្ឋបាលខេត្ត​ប៉ៃលិន ត្រៀម​រួចជាស្រេច ឆ្លើយតប​នឹង​គ្រោះមហន្តរាយ

PLB Banner on article detail