តខ្សែភ្លើងម៉ូទ័របូមទឹកខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់

ថ្ងៃសុក្រ 15 តុលា 2021, 10:42

ខេត្តបាត់ដំបង៖បុរសវ័យចំណាស់ម្នាក់តខ្សែភ្លើងម៉ូទ័រដើម្បីបូមទឹកដោយមិនបានប្រុងប្រយ័ត្នក៏បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានអោយដឹងថា ! ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០២ ភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ សេន ញ៉ ភេទប្រុស អាយុ ៧៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុដោយបានសាកសួរតាមរយះក្រុមគ្រួសារជនរងគ្រោះជំវិញករណីនេះដែរ មូលហេតុគឺជនរងគ្រោះបានតខ្សែភ្លើងម៉ូទ័របូមទឹកដោយមិនបានដកព្រីភ្លើងទើបបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់តែម្តង។

បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះទៅអោយសាច់ញាតិដើម្បីយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី។

តខ្សែភ្លើងម៉ូទ័របូមទឹកខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់
តខ្សែភ្លើងម៉ូទ័របូមទឹកខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់
តខ្សែភ្លើងម៉ូទ័របូមទឹកខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់
តខ្សែភ្លើងម៉ូទ័របូមទឹកខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់
តខ្សែភ្លើងម៉ូទ័របូមទឹកខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់

PLB Banner on article detail