ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​

ថ្ងៃពុធ 13 តុលា 2021, 18:9

​​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូល​អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង​អាយុកាល​ជាង​116​ឆ្នាំ ដែល​ក្លាយជា​សារមន្ទីរ​បេតិកភណ្ឌ​របស់​ខេត្ត ដើម្បី​សុំ​សេចក្តីសុខ ចម្រើន ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​ពី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ មកកាន់​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

 

​គួរ​បញ្ជាក់ថា ! អតីត​អគារ​សាលាខេត្ត​បាត់ដំបង​អាយុកាល​116​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​1905 រហូតដល់​ឆ្នាំ​2021​ដែល​អគារ​នេះ​បាន​កសាងឡើង​នៅក្នុង​ពេលដែល​ខេត្តបាត់ដំបង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សៀម​ពី​ឆ្នាំ 1795 ដល់​ឆ្នាំ 1907 នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មរតក​កម្ពុជា នៅក្នុង​ពេលនោះ​ទឹកដី​ខេត្តបាត់ដំបង​ត្រូវបាន​ប្រគល់​និង​គ្រប់គ្រង​ដោយ​លោក​ម្ចាស់ កថា​ថន ឈុំ ហើយ​លោក​ម្ចាស់ កថា​ថន ឈុំ​គឺជា​ពូជពង្ស​របស់​ចៅហ្វាយ​ប៉ែន ដែល​បាន​គ្រប់គ្រង​ខេត្តបាត់ដំបង​រហូត 5​ជំនាន់​តៗ​គ្នា ។​

 

​ក្នុង​ឆ្នាំ 1905 ស្ដេច​ក្រាញ់​កថា ថន​ឈុំ​បាន​ជួល​ស្ថាបត្យករ​អ៊ីតាលី​មកពី​ទីក្រុង​បាំង​កក​អោយមក​សាងសង់​អគារ​នេះ​ឡើង​សម្រាប់​ធ្វើជា​លំនៅឋាន​ស្គាល់​ខ្លួន​ប៉ុន្តែ​ក្នុង​ឆ្នាំ 1907 ពេលដែល​បារាំង​ទាមទារ​បាន​ខេត្ត​ទាំង 3 រួមមាន​! ខេត្តបាត់ដំបង ,​សេរី​សោភ័ណ​ស្វាយ​ស៊ី​សា​ផុន ដែល​បច្ចុប្បន្ន​ដាក់​ជា​ខេត្តបន្ទាយមានជ័យ និង​អង្គ​សៀមរាប ដែល​បច្ចុប្បន្ន​ជា​ខេត្តសៀមរាប ពី​ថៃ​មកអោយ​កម្ពុជា​វិញ ស្តេច​ក្រាញ់​រូបនេះ​ក៏បាន​លក់​លំនៅឋាន​រប​ស់លោក​ទាំងអស់​រួមទាំង​អគារ​នេះ​ផងដែរ ដែល​លោក​មិនទាន់​បានរស់នៅ នៅឡើយ​អោយមក​អាជ្ញាធរ​បារាំង ហើយ​អគារ​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែងធ្វើការ​និង​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីជាន់ខ្ពស់​បារាំង និង​ក្រោយ​មកជា​សាលាខេត្ត​បាត់ដំបង​រហូត​មកដល់​ឆ្នាំ​២០០៥​។​

 

 បច្ចុប្បន្ន​អាជ្ញាធរខេត្ត​បាន​និង​រៀបចំ​អតីត​អគារ​សាលាខេត្ត​នេះ​អោយទៅជា​សារមន្ទីរ​បេតិកភណ្ឌ​របស់​ខេត្ត​ដើម្បីអោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត​ដោយមាន​ការដាក់​តាំង​រូបថត​ទស្សនីយភាព​ផ្សេងៗ​ដែល​កើតឡើង​នៅក្នុង​សម័យ​គ្រប់​គ្រប់​ដោយ​លោក​ម្ចាស់​នីមួយៗ​រហូតដល់​ឆ្នាំ​1907 នៅ​ក្នុងសម័យ​អាណានិគមនិយម​បារាំង ប្រវត្តិ​នៃ​ការដឹកនាំ​ខេត្តបាត់ដំបង និង​រូបថត​អភិបាលខេត្ត​ពី​សម័យ​អាណានិគមនិយម​បារាំង​រហូតមកដល់​ប​ច្ចុ​ប្បន្ន ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ដាក់តាំង​នូវ​វត្ថុ​បូរាណ រូបចម្លាក់ រូបភាព​សិល្បៈ បញ្ចូល​សំឡេង និង​រូបភាព​ដោយ​រៀបរាប់​ពី​ប្រវត្តិ​ខ្លីៗ​តាម​ប្រវត្តិកាល​នីមួយៗ​របស់​ខេត្តបាត់ដំបង​ផងដែរ​។​រៀម សាលី​

ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​
ឯកឧត្តម សុខ លូ អុជ​ធូប​បួងសួង​ក្នុង​អគារ​អតីត​សាលាខេត្ត​បាត់ដំបង អាយុកាល​ជាង​100​ឆ្នាំ សុំ​សេចក្តីសុខ​ចម្រើន​

PLB Banner on article detail