ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ

ថ្ងៃពុធ 13 តុលា 2021, 13:56

ខេត្តបាត់ដំបង! បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ែកខាងលើនៃស្រុកសំឡូត ធ្វើអោយទឹកស្ទឹងសង្កែខេត្តបាត់ដំបងបានហក់ឡើងយ៉ាងគំហុកគិតត្រឹមព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១នេះ មានកម្ពស់រហូត ១២,៧០ម៉ែត្រ។

 

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ថា÷ ស្ថានភាពជំនន់ទឹកស្ទឹងសង្កែដំណាក់កាលចុងក្រោយនេះមិនមានបញ្ហាគួរឲ្យគាត់សម្គាល់នោះទេ ដោយសារទឹកភ្លៀងបានធ្លាក់កាលពីកន្លងមកនេះត្រឹមតែផ្នែកមួយប៉ុណ្ណោះនៃតំបន់ប៉ែកខាងលើក្នុងស្រុកសំឡូត ទើបបណ្តាលឲ្យមានទឹកហូរធ្លាក់ចុះមកផ្នែកខាងក្រោមឆ្លងកាត់ស្ទឹងសង្កែ និងមានកម្ពស់ខ្ពស់ ហើយបន្តហូរស្រុងទៅខាងក្រោមបឹងទន្លេសាប។

 

ហើយមកទល់ពេលនេះជំនន់ទឹកភ្លៀងបាននិងកំពុងហៀរចូលតាមអូរ និងព្រែកខ្លះៗហើយដែរ ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយទេ ខណៈដែលទឹកភ្លៀងបន្តធ្លាក់នៅតំបន់ស្រុកសំឡូតប៉ុន្មានថ្ងៃចុងក្រោយមានបរិមាណ ៨០មីលីម៉ែត្រទើបបណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែជន់ឡើងលឿនមានកម្ពស់ ១២,៧០ម៉ែត្រ។

 

 លោកបន្តថា! បើទោះបីជាប្រទេសកម្ពុជារងការប៉ះពាល់ដោយឥទ្ធិពលសម្ពាធទាបយ៉ាងណាក្តី ក៏ស្ថានភាពទឹកជំនន់នេះមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ ព្រោះភូមិសាស្ត្រខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រ សំណង់ស្តុកទឹកធំៗច្រើន អាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ទ្រង់ទ្រាយធំបានមួយភាគ  ហើយកម្ពស់ទឹកស្ទឹងសង្កែចំពោះមុខនេះនឹងស្រកចុះឆាប់ៗក្នុងករណីមេឃរាំងភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូត។

 

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្នុងស្ទឹងសង្កែ នៃខេត្តបាត់ដំបង នៅតែបន្តជន់ឡើងហើយទឹកជំនន់ស្ទឹងសង្កែនេះវាមិនទាន់បង្កផលប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋនៅឡើយនោះទេ តែអ្នករស់នៅតាមមាត់ស្ទឹងសង្កែ ក៏គួរតែមានការប្រុងប្រយ័ត្នពីជំនន់ទឹកស្ទឹងដែលកំពុងតែជន់ឡើងនេះផងដែរ។

ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ
ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ
ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ
ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ
ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ
ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ
ត្រឹមមួយយប់ជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់រហូតជាង១០ម៉ែត្រ

PLB Banner on article detail