​ឃាត់ខ្លួន​ពលរដ្ឋ​ជាង​១០០​នាក់ ខណៈ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​

ថ្ងៃអង្គារ 12 តុលា 2021, 17:29

​ខេត្តបាត់ដំបង​! កម្លាំង​វរ​សេ នា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ សហការ​ជាមួយ​កម្លាំង​នៃ អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ១៣០​នាក់ ខណៈ​ពួកគេ​កំពុង​លបលួច​ឆ្លងដែន​ចូលទៅ​ក្មុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេ នា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ បានអោយដឹងថា ដោយ​អនុវត្តតាម​យោបល់​ដឹកនាំ​ជាប់​ជាប្រចាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក្នុងការ​ទប់ស្កាត់​បង្ក្រាប​អោយបាន​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ លោក​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​នគរ បាល នៃ អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ដែល មាន​លោក​វរសេនីយ៍ទោ  វេ  គឹម​ចត់  ជា​អធិការ បាន​បង្ក្រាប ទប់ស្កាត់បាន​ទាន់ពេលវេលា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៣០  នាក់ ក្នុងនោះ មាន​ស្រី្ត​ចំនួន​៥២ នាក់​និង​កុមារ​ចំនួន​១៣​នាក់ ផងដែរ ខណៈដែល​ពួកគេ​ប៉ុនប៉ង​លបលួច​ឆ្លងដែន ពី​ប្រទេស​កម្ពុជា​ចូលទៅក្នុង​ប្រ​ទេ ស​ថៃ​ដោយ​ខុសច្បាប់ ស្ថិតនៅ ចំណុច​ភូមិ​អូរ​ដា​លេ​ី  ឃុំ​បឹងរាំង  ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ក្រោយពី​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៣០​នាក់ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​បាន​បញ្ជូន​ពួកគាត់​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ស្រុក​កំ រៀង ដេ​ី​ម្បី​ធ្វេ​ី​ការសាកសួរ ស្រាវ ជ្រាវ​ស្វែងរក​អំពី​មូលហេតុ  និង​ស្វែងរក​ប្រភព​មេខ្យល់​ដែលជា​អ្នកដឹកនាំ​ប្រជាពលរដ្ឋ​លបលួច​ឆ្លងដែន​នេះ​ដេ​ី​ម្បី​អនុវត្តតាម​ផ្លូវច្បាប់​។​

PLB Banner on article detail