លួច​ម៉ូតូ​ពី​ប៉ៃលិន មក​ជាប់​ខ្នោះ​នៅ​ស្រុក​កំរៀង​

ថ្ងៃច័ន្ទ 11 តុលា 2021, 20:57

(​ប៉ៃលិន ) កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បានទទួល​ពាក្យបណ្តឹង ករណី​បាត់​ម៉ូតូ​ចំនួន ០១​ករណី នៅ​ចំណុច​បន្ទប់​ជួល​ក្រោយ​សាលា​ប្រ៊ិ​ក ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន​។ ពី ឈ្មោះ ឡេង សុភា ភេទ  ប្រុស អាយុ  ២៧​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន  បាន​បាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda  Zoomer-X សេរី​ឆ្នាំ​២០១៩ ពណ៌​ស  លេខ​តួ​៥១០៦៦០៦ លេខ​ម៉ាស៊ីន ៥១០៦៦០៦ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1P-7488​។​

 

​តាម​ការរៀបរាប់​ពី​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០១​និង​៣០ នាទី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញទៅ​ទិញ​មី​កំប៉ុង​ហូប​ហើយ​ជិះ​មកវិញ​ដោយ​ចាក់សោ​រក​ម៉ូតូ​ទុក​ក្រោម​ជណ្ដើរ​រួច​ក៏​ចូលទៅ​គេង​នៅ​ខាងក្នុង​បន្ទប់​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១១​ខែតុលា​នេះ​ពេល​ច​ចេញ​មកពី​បន្ទប់​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​មិនឃើញ​តែម្តង រួច​ក៍​ទៅប្តឹង​សមត្ថកិច្ច​តែម្តង​។

 

​ក្រោយពី​ទ​ទួ​ក​ពាក្យបណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​ខាងលើ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​សុំ​ការសហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដើម្បី​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ លុះ​មកដល់​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ និង​ម៉ូ​តួ​ចំនួន ០១​គ្រឿង នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

 

​លោក​អធិការ​ស្រុក​បាន​បន្តថា​÷
​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖​ទី​១-​ឈ្មោះ វិ​មុត សិរី ភេទ​ប្រុស  អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។
 ទី​២-​ឈ្មោះ ម៉េង គឹម​ឡុង ភេទ​ប្រុស  អាយុ ៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន​។

 

​ក្នុង​ប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ព្រមទាំង​វត្ថុតាង​ដែល​ប្រមូល​រួច​ដកហូត​រួមមាន​៖
១-​ម៉ូតូ​ម៉ាក Honda  Zoomer-X សេរី​ឆ្នាំ​២០១៩ ពណ៌​ស ចំនួន ០១​គ្រឿង ជា​របស់​ជនរងគ្រោះ​
២-​ទួល​ឡឺ​វុ​ី​ស​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន ០១​ដើម​។​

 

បច្ចុប្បន្ន កម្លាំង​សម​ត្ត​កិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​យក​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ខាងលើ យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

លួច​ម៉ូតូ​ពី​ប៉ៃលិន មក​ជាប់​ខ្នោះ​នៅ​ស្រុក​កំរៀង​
លួច​ម៉ូតូ​ពី​ប៉ៃលិន មក​ជាប់​ខ្នោះ​នៅ​ស្រុក​កំរៀង​
លួច​ម៉ូតូ​ពី​ប៉ៃលិន មក​ជាប់​ខ្នោះ​នៅ​ស្រុក​កំរៀង​
លួច​ម៉ូតូ​ពី​ប៉ៃលិន មក​ជាប់​ខ្នោះ​នៅ​ស្រុក​កំរៀង​

PLB Banner on article detail