UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​

ថ្ងៃច័ន្ទ 11 តុលា 2021, 13:37

​ខេត្តបាត់ដំបង​! សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សំណូមពរ​ទៅដល់​កម្លាំង​វរៈ​នគរបាល​ព្រំដែន និង​អាជ្ញាធរ​ដែនដី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួនទៀត ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​បង្ក​លក្ខណសម្បត្តិ​ដើម្បី​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​។​

 

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សំណូមពរ​ទៅដល់​កម្លាំង​វរៈ​នគរបាល​ព្រំដែន និង​អាជ្ញាធរ​ដែនដី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួនទៀត ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​បង្ក​លក្ខណសម្បត្តិ​ដើម្បី​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ ដោយ​ការដឹកជញ្ជូន​ផលិតផល​នានា​ទៅ​លក់​នៅ​ថៃ ឬ​ទំនិញ​នានា​ពី​ថៃ​មក​យើង ក៏​យើង​សម្រួល​ដែរ ពីព្រោះ​យើង​បិទ​តែ​មនុស្ស​ទេសចរណ៍ ចំពោះ​ទំនិញ​គឺ​យើង​អត់​បាន​បិទ​ទេ មិន​ថា​ជាមួយ​ខាង​វៀតណាម ឬ​ជាមួយ​ថៃ​ក៏​ដូចគ្នា ត្រូវខិតខំ​ដើម្បី​លើកទឹកចិត្ត​អោយមាន​ការផ្លាស់ប្ដូរ​ទំនិញ​អោយបាន​ច្រើន​កាលណា​ល្អ​កាល​ហ្នឹង​។​

 

​ជាមួយគ្នានេះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​លើកឡើង​ពី​បញ្ហា​ការយកចិត្តទុកដាក់រ​ហូត​ទៅដល់​រៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ ដោយ​ត្រូវ​ចាំបាច់​បន្ត​ជំរុញ​លើកទឹកចិត្ត​ថែមទៀត​ដើម្បី​ធ្វើ​យ៉ាងម៉េច​បំរើ​ប្រជាពលរដ្ឋ​ដោយ​ដាក់​រដ្ឋបាល​អោយ​គៀក​ប្រជាពលរដ្ឋ និង​ត្រូវខិតខំ​ដើម្បី​ផ្តល់​សេវាសាធារណៈ​នេះ​អោយបាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

 

​គួរ​បញ្ជាក់ថា ឯកឧត្តម សុខ លូ  ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ មកកាន់​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនួស​ឯកឧត្តម ងួន រតនៈ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ទៅជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​វិញ ផងដែរ​។​

សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​
សម្ដេច​ក្រឡាហោម ស ខេង សំណូមពរ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ខ្សែបន្ទាត់​ព្រំដែន និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​

PLB Banner on article detail