ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា និង​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ក្នុងស្រុក​មង្គល​បូរី​

ថ្ងៃអាទិត្យ 10 តុលា 2021, 20:49

(​បន្ទាយមានជ័យ​)៖ នា​ថ្ងៃអាទិត្យ​ទី​១០​ខែតុលា​ឆ្នាំ​២០២១​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៨៦​គ្រួសារ ដែលមាន​ជីវភាព​ខ្វះ​ដោយ​រងគ្រោះ​ដោយ​ទឹកជំនន់ ស្នាក់នៅ​ទីទួល​សុ​វត្ថ​ភាព​ផ្លូវ​វាង​ក្រុង ស្ថិតនៅ​ឃុំ​បត់​ត្រង់ ក្នុងស្រុក​មង្គល​បូរី ត្រូវបាន​លោក​អន ស៊ុំ និង​លោក ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៤ ឈរជើង​នៅ​ខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ប៉ាល់ សំអឿន លោកជំទាវ នួ​ម សុភ័ណ និង​លោក អុ​ី ឡុង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ អមដំណើ​ដោយ​លោក លី សារី ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​មង្គល​បូរី និង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដា​ស៊ុ​ី​ណង់ អភិបាលស្រុក​មង្គល​បូរី និង​កងកម្លាំង អាជ្ញាធរ​ភូមិ ឃុំ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​មួយចំនួន ចែកជូន នៅ​ថ្ងៃអាទិត្យ ទី​១០ ខែតុលា ឆ្នាំ​២០២១​។​

​ថ្លែង​ក្នុងឱកាស​នោះ​លោក ប៉ាល់ សំអឿន​បាន​មានប្រសាសន៍​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ជានិច្ចកាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​។​

​លោក បាន​បន្ត​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​អាជ្ញា​ជរ​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ យើង​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​អត់​អាហារ​នោះឡើយ ជាក់ស្តែង​ថ្ងៃនេះ​យើង​បាន​នាំយក​គ្រឿងឧបភោគ បរិភោគ ផ្តល់ជូន​បងប្អូន ទោះបីជា​អំណោយ​តិចតួច​តែ​ជាការ​រួមចំណែក​ដ៏​សំខាន់ ដើម្បី​ដោះស្រាយ​ជីវភាព​បាន​មួយគ្រា ដែល​យើង​កំពុង​ជួប​បញ្ហា​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ក្នុងដំណាក់កាល​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​.១៩​។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម ប៉ាល់ សំអឿន បានធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ត្រូវ បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្មេង មនុស្ស​ចាស់​លេង​ទឹក ប្រយ័ត្ន​សត្វ​អ​សិរ​ពិស​ជាដើម ត្រូវ​ចេះ​ថែទាំ​សុខភាព សម្អាត​អនាម័យ​ជុំវិញខ្លួន កែប្រែ​ទម្លាប់​អវិជ្ជមាន និង​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​ការពារ​ជំងឺឆ្លង​នានា​ដូចជា​ជំងឺ​កូ​វីដ​.១៩​ជាដើម ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ​គ្រោះទឹកជំនន់​នេះ​។ ជាពិសេស​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​៣​ការពារ​និង​៣​កុំ​។
​សម្រាប់​សម្ភារៈ​អំណោយ​រួមមាន​៖ អង្ករ​២៥​គីឡូ​,​មី​១​កេស​,​ត្រីខ​១​យួរ​,​ទឹកត្រី​១​យួរ​,​និង​ទឹក​សុ​ី​អុ​ី​វ​១​យួរ​៕

PLB Banner on article detail