រយៈពេល០៣ថ្ងៃនាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ ចំនួន ៣៧,៧២៤នាក់

ថ្ងៃសុក្រ 8 តុលា 2021, 16:52

ខេត្តបាត់ដំបង៖ រយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍សរុប ចំនួន ៣៧,៧២៤នាក់ ថយចុះ ៧១.៩០% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,២៨០នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង)មានចំនួន០០នាក់ ថយចុះ ១០០% បើធៀបជាមួយនឹងឆ្នាំ២០២០មានចំនួន ១៦០នាក់។

 យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា រមណីយដ្ឋាននិងគោលដៅទេសចរណ៍ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការនាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានចំនួន ១៣ កន្លែង ក្នុងចំណោមរមណីយដ្ឋាននិងគោលដៅទេសចរណ៍សរុបចំនួន ៤៧កន្លែង ក្នុងមាន!
-រមណីយដ្ឋាន ប្រាសាទបាណន់ 
-រមណីយដ្ឋាន ភ្នំសំពៅ
-រមណីយដ្ឋាន ប្រាសាទឯកភ្នំ
-រមណីយដ្ឋាន អាងកំពីងពួយ
-រមណីយដ្ឋាន ចំការស្វាយ
-រមណីយដ្ឋាន ស្ទឹងថ្មដាចំការទុរេន
-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក
-រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
-រមណីយដ្ឋាន ភ្នំកំពូល
-រមណីយដ្ឋាន ចំការទុរេនអូរតង
-រមណីយដ្ឋាន វាលចម្បាំង ខេមសាយ
-សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
-មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ ដោយរមណីយដ្ឋាននិងគោលដៅទេសចរណ៍ទាំង១៣កន្លែងខាងលើ
ម្ចាស់បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី ហើយប្រជាពលរដ្ឋ និងទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ-១៩។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា មូលហេតុដែលភ្ញៀវទេសចរមានការថយចុះក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ដោយសារការអនុវត្តស្តង់ដា(SOP)ហើយក្រុមការងារនៃមន្ទីរជំនាញបានចុះវាយតម្លៃទៅឃើញថា រមណីយដ្ឋានដែលអាចរក្សាគម្លាតបានមានផ្ទៃដីធំទូលាយដែលអាចទទួលភ្ញៀវបានមិនប៉ះពាល់ខ្លាំងដល់បញ្ហាឆ្លងរាលដាលជំងឺកូវីដ១៩ ខាងមន្ទីរសម្រេចអោយបើកតែចំនួន១៣កន្លែងទេ ក្នុងចំណោមរមណីយដ្ឋានចំនួន ៤៧កន្លែង ដោយមានការត្រួតពិនិត្យ ហើយចំពោះរមណីយដ្ឋានណាដែលមានភ្ញៀវច្រើនគឺមិនអនុញ្ញាតអោយចូលទេ ដោយកំណត់ចំនួនភ្ញៀវ។

ហើយបញ្ហាប្រឈមមួយទៀត
-មានភ្លៀងធ្លាក់ និងមានទឹកជំនន់
ផ្លូវទៅកាន់គោលដៅមួយចំនួនខូចខាត និងទឹកហូរកាត់ផ្តាច់
នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើសមត្ថភាពទទួលភ្ញៀវជាអតិបរមាត្រូវបានកាត់បន្ថយ (Minimize Carrying Capacity)
-រមណីយដ្ឋានមួយចំនួនមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរលើសកំណត់អតិបរមា ជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានបន្ថែមឡើយ។

PLB Banner on article detail