អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង

ថ្ងៃព្រហស្បតិ៍ 7 តុលា 2021, 13:48

ក្រុងកោះរ៉ុង៖ នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានអគ្គីភ័យ ឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងរាលដាលទៅដល់ហាងលក់ដូរក្បែរគ្នាមួយកន្លែងទៀត។ ភ្លាមៗពេលកើតហេតុ សមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអន្តរាគមន៍ជួយពន្លត់ទប់ស្កាត់មិនឲ្យរាលដាលបន្ត។

 លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងឲ្យដឹងថា អគ្គិភយ័នេះផ្តើមចេញពីធ្លាយធុងហ្គាស ប៉ះនឹងភ្លើងចង្ក្រានបាយក្នុងហាងលក់អាហារដែលសំណង់ក្នុងហាងនេះភាគច្រើនសង់ពីឈើនិងឫស្សី ។ បន្ទាប់មកភ្លើងបានរាលដាលទៅដល់ហាងមួយទៀតនៅក្បែរគ្នា មុនពេលសមត្ថកិច្ចនិងពលរដ្ឋជួយពន្លត់បានមិនឲ្យរាលដាលបន្ត។

 បើតាមលោកអភិបាលក្រុងថា ហាងទី១ ដែលផ្តើមមានអគ្គិភយ័បានខូចខាតទាំង ស្រុង និងហាងមួយទៀតនៅក្បែរគ្នាខូច ខាតផ្នែកខ្លះ និងថាហេតុការណ៍នេះមានមនុស្សម្នាក់ដែលជាចុងភៅរងរបួស រលាក ភ្លើង ៕

អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
អគ្គីភ័យឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង

PLB Banner on article detail