ភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ៣២.២៧២នាក់ កើនឡើង១០,៦២%

ថ្ងៃព្រហស្បតិ៍ 7 តុលា 2021, 13:45

ខេត្តព្រះសីហនុ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ
២០២១នេះមានចំនួនសរុប ៣២.២៧២នាក់ កើនឡើង១០,៦២% គិតត្រឹម ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នេះបើយោងតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅលើបណ្តាញទំនាក់ទំនងសង្គម នាល្ងាចថ្ងៃទី៦តុលានេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តក៍បានសង្កត់ធ្ងន់ថា ចំពោះភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ៣២.២៧២នាក់ កើនឡើង១០,៦២% ក្នុងនោះមាន៖
-ភ្ញៀវជាតិ៣១.៣៩១នាក់ កើនឡើង៩,៦៣%
-ភ្ញៀវបរទេស សរុប៨៨១នាក់ កើនឡើង៦៣,១៤%។

រដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសត្រូវអនុវត្តនូវវិធានការ «៣ការពារ និង ៣កុំ» វិធានការរដ្ឋបាល និងវិធានការចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅពេលធ្វើដំណើរដោយមធ្យោបាយរួម ព្រមទាំងការជួបជុំ ការប្រមូលផ្ដុំមនុស្ស នៅតាមកន្លែងចេញដំណើរ ឬនៅតាមរមណីយដ្ឋាននានា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំនេះ នឹងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសត្រូវរអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវគោរពវវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩៕

PLB Banner on article detail