អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​

ថ្ងៃអាទិត្យ 3 តុលា 2021, 20:58

ខេត្ត​ព្រះសីហនុ​៖ ចាប់ពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​នេះ​តទៅ យើង​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​បន្ទប់ទឹក​សាធារណៈ​ចំនួន​៦​ទីតាំង​សិន ក្នុងចំណោម​៩​ទីតាំង ដោយសារតែ​បន្ទប់ទឹក​៣​ទីតាំង​ទៀត ក្នុងនោះ​២​ទីតាំង មិនទាន់​បំពាក់​សម្ភារ​:​រួចរាល់ និង​១​ទាក់ទង​ទៅនឹង​បច្ចេកទេស​ទឹក​នាំមក​អត់​ទាន់​ដល់ ដូច្នេះ​យើង​បើក​បន្ទប់ទឹក​សាធារណៈ​ចំនួន​៦​ទីតាំង​ឱ្យ​ដំណើរការ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​ភ្ញៀវ​បរទេស ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខនេះ​។

 

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​រៀបចំ​ឯកសណ្ឋាន​អ្នក​អនាម័យ​ឱ្យ​ត្រឹមត្រូវ ដើម្បីឱ្យ​ភ្ញៀវ​ដែល​មកប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​របស់​យើង ពួកគាត់​បានដឹង​។

 

​ទន្ទឹម​នោះ​ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជីវករ​ត្រូវ​រៀបចំ​ដាក់លក់​ម្ហូបអាហារ​ប្រចាំ​តំបន់ ព្រោះ​ខេត្ត​យើង​ជា​តំបន់​សមុទ្រ ដូច្នេះ​យើង​ចង់​ផ្សព្វផ្សាយ​ម្ហូប​សមុទ្រ​របស់​យើង ដែលមាន​គុណភាព និង​រស់ជាតិ​ឆ្ងាញ់​ពិសារ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​មកលេង​កម្សាន្ត​ខេត្ត​របស់​យើង ឱ្យបាន​កាន់តែច្រើន​នាពេលខាងមុខ​៕​

អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​
អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំនុច​ដើមឈើ​ចាំ​ស្នេហ៍​

PLB Banner on article detail