សមត្ថកិច្ចចុះត្រួតចុះពិនិត្យអាជីវករលក់ម្ហូបអាហារនិងមុខទំនិញនៅតាមផ្ទះរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ សរុប៥០៤ដប/កំប៉ុង ស្មើ ២៥៩.៦Kg ត្រៀមយកទៅកំទេចចោល

ថ្ងៃអាទិត្យ 3 តុលា 2021, 8:33

(បន្ទាយមានជ័យ)÷ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នោះ សាខា ក .ប .ប.ខេត្តបន្ទាយមានជ័យបាន
បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារនិងទំនិញដាក់លក់នៅតាមផ្ទះ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ ក្នុងការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ មានដូចជា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ទឹកផ្លែឈើ សរុប ៥០៣ដប/កំប៉ុង ស្មើ២៥៩.៦Kg មន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់។ សូមជម្រាបថាក្នុងបណ្តាទីតាំងលក់ដែលបានចុះត្រួតពិនិត្យ មានផ្ទះលក់អីវ៉ាន់ចំនួន២ម្ចាស់ ដែលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍នៅនឹងកន្លែង។

មន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាក្នុងសកម្មភាពចុះពិនិត្យ មន្ត្រីជំនាញបានរកឃើញមានទំនិញខូចគុណភាពហួសថ្ងៃបរិច្ឆេទ កំណត់ គ្រឿងភេសជ្ជៈក្រោយពីមន្ត្រីជំនាញរឹបអូសរួចទំនិញទាំងនេះ ត្រូវបានក្រុមមន្ត្រី យកទៅរក្សាទុកដុតកម្ទេចពេលក្រោយ ចំពោះ
អ្នកលក់ពាក់ព័ន្ធនិងទំនិញនេះត្រូវធ្វើកិច្ចសន្យាបញ្ឍប់ ការលក់ដូរទំនិញខូចគុណភាព ហួសថ្ងៃកំណត់បន្តទៀតវាធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ហើយបើអ្នកលក់ណានៅបន្តលក់ទៀតនោះមន្ត្រីជំនាញចុះរកឃើញ និងដោះស្រាយចំពោះមុខច្បាប់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី របស់តុលាការហើយ។ក្នុងនោះមន្ត្រីជំនាញ បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់ មុននឹងទិញចំណីអាហារ និងទំនិញយកទៅបរិភោគ ត្រូវពិនិត្យមើលថ្ងៃបរិច្ឆេទ ការវេចខ្ចប់ឲ្យបានត្រឹមត្រូវព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ពេលយើងទិញយកទៅហូបមិនបានមើលកាលបរិច្ឆែតឲ្យបានត្រឹមត្រូវនោះ៕

សមត្ថកិច្ចចុះត្រួតចុះពិនិត្យអាជីវករលក់ម្ហូបអាហារនិងមុខទំនិញនៅតាមផ្ទះរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ សរុប៥០៤ដប/កំប៉ុង ស្មើ ២៥៩.៦Kg ត្រៀមយកទៅកំទេចចោល
សមត្ថកិច្ចចុះត្រួតចុះពិនិត្យអាជីវករលក់ម្ហូបអាហារនិងមុខទំនិញនៅតាមផ្ទះរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ សរុប៥០៤ដប/កំប៉ុង ស្មើ ២៥៩.៦Kg ត្រៀមយកទៅកំទេចចោល
សមត្ថកិច្ចចុះត្រួតចុះពិនិត្យអាជីវករលក់ម្ហូបអាហារនិងមុខទំនិញនៅតាមផ្ទះរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ សរុប៥០៤ដប/កំប៉ុង ស្មើ ២៥៩.៦Kg ត្រៀមយកទៅកំទេចចោល
សមត្ថកិច្ចចុះត្រួតចុះពិនិត្យអាជីវករលក់ម្ហូបអាហារនិងមុខទំនិញនៅតាមផ្ទះរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ សរុប៥០៤ដប/កំប៉ុង ស្មើ ២៥៩.៦Kg ត្រៀមយកទៅកំទេចចោល
សមត្ថកិច្ចចុះត្រួតចុះពិនិត្យអាជីវករលក់ម្ហូបអាហារនិងមុខទំនិញនៅតាមផ្ទះរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ សរុប៥០៤ដប/កំប៉ុង ស្មើ ២៥៩.៦Kg ត្រៀមយកទៅកំទេចចោល

PLB Banner on article detail