ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

ថ្ងៃពុធ 29 កញ្ញា 2021, 12:49

​តាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃុំ​មួយចំនួន នៃ​ស្រុក​ចំនួន​៥ រួមមាន ៖

 

១. ស្រុក​ក្រឡាញ់ ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ រួមមាន ៖ ឃុំ​តា​អាន លិច​ផ្លូវ​ប្រវែង​៣.៨០០​ម៉ែត្រ . លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៥៤​ខ្នង​ផ្ទះ . លិច​បរិវេណ​សាលារៀន​ចំនួន​៤​កន្លែង , ឃុំ​ស្នួល លិច​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​២០​ម៉ែត្រ និង ឃុំ​រោង​គោ លិច​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​១០​ម៉ែត្រ​។​

 

២. ស្រុក​ពួក ប៉ះពាល់​ដល់​ឃុំ​ចំនួន​១ គឺ​ឃុំ​ត្រី​ញ័រ លិច​ផ្លូវ​ប្រវែង​៥.៨៥០​ម៉ែត្រ និង ប៉ះពាល់​ដល់​ស្រូវកណ្ដាល​ចំនួន​១០០​ហិកតា ស្មើនឹង​១៤៥​គ្រួសារ  ។​

 

៣. ស្រុក​វ៉ារិន ប៉ះពាល់​ដល់​ឃុំ​ចំនួន​១ គឺ​ឃុំ​ស្រែ​ណូយ លិច​ផ្លូវ​ប្រវែង​៥០​ម៉ែត្រ . ដាច់​ផ្លូវ​ប្រវែង​២០​ម៉ែត្រ  និង លិច​ទំនប់​បង្ហៀរ​ចំនួន​២​កន្លែង ប្រវែង​៧០​ម៉ែត្រ ។​

៤. ស្រុក​ស្រីស្នំ ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ រួមមាន ៖ ឃុំ​ត្រាំសសរ លិច​ប្រឡាយ​រង​៤​ខ្សែ​ប្រវែង​៨០០​ម៉ែត្រ . លិច​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​១២០​ម៉ែត្រ . ទឹក​ហូរ​ច្រោះ​ផ្លូវ​ប្រវែង​៥០​ម៉ែត្រ  . ប៉ះពាល់​ដំឡូង​មី​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ស្មើនឹង ៨​ហិកតា , ឃុំ​ប្រី​យ៍ ទឹក​ហូរ​ច្រោះ​ខ្នង​ប្រឡាយ​រង​ទី​៤ ចំនួន​២៣​កន្លែង ស្មើនឹង​ប្រវែង​៨៥​ម៉ែត្រ . ប៉ះពាល់​ដំឡូង​មី​ប្រជាពលរដ្ឋ​ចំនួន​១០៥​គ្រួសារ ស្មើនឹង ៣៥​ហិកតា និង ឃុំ​មោង ប៉ះពាល់​ដំឡូង​មី​ប្រជាពលរដ្ឋ​ចំនួន​១៧៤​គ្រួសារ ស្មើនឹង ៩០​ហិកតា ។​

 

៥. ស្រុក​អង្គរជុំ ប៉ះពាល់​ដល់​ឃុំ​ចំនួន​១ គឺ​ឃុំ​នគរ​ភាស ទឹក​លិច​ផ្លូវ​ចំនួន​២​កន្លែង​ប្រវែង​១០០​ម៉ែត្រ និង ខូចខាត​ផ្លូវ​ប្រវែង​២០​ម៉ែត្រ ។​

 

របាយការណ៍​បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ​ទឹកជំនន់​បាន​ស្រក​វិញ​ជា​បណ្ដើរៗ​ហើយ ហើយ​ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត ឬក៏​ទឹកជំនន់​ធ្លាក់​មកពី​តំបន់​ប៉ែក​ខាងលើ​នោះទេ ទឹកជំនន់​នេះ​នឹង​បន្ត​ស្រក​រហូតដល់​ស្ថានភាព​ធម្មតា​វិញ ខណៈពេល​នេះ ទាំង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ស្រុក និង ឃុំ បាន​ចុះ​ពិនិត្យ​ដោះស្រាយ​ផលប៉ះពាល់ និង ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាព​ដលរ​ដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ការពារ​ពី​គ្រោះថ្នាក់​ផ្សេងៗ ក្នុងពេលដែល​កំពុងមាន​ទឹកជំនន់​នេះ ពិសេស​កំពុង​ត្រៀម​បម្រុង​សម្រាប់​ជួយសង្គ្រោះ​ក្នុងករណី​មាន​គ្រោះមហន្តរាយ ឬ​ឧបទ្ទវហេតុ​ផ្សេងៗ ៕

 

 

#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
ឃុំ​មួយចំនួន ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តសៀមរាប រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

PLB Banner on article detail