ថៃ កំពុង​រងគ្រោះ​ទឹកជំនន់​តាម​បណ្ដា​ខេត្ត​

ថ្ងៃពុធ 29 កញ្ញា 2021, 9:24

​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ព្យុះ​ត្រូ​ពិត ទាន​មូ (Dianmu) វាយប្រហារ​ខេត្ត​ចំនួន​ជិត​ពាក់កណ្តាល នៃ​ខេត្ត​សរុប​ទាំង ៧៧ របស់​ប្រទេស​ថៃ​នោះ បាន​បង្ក​ឲ្យ​មនុស្ស ៦​នាក់​បាត់​បង់ជីវិត និង ២​នាក់​ទៀត​បាត់​ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

 

​អាជ្ញាធរ​គ្រប់គ្រង​គ្រា​មាន​អាសន្ន​របស់​ថៃ (DDPM) បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទៀតថា ខេត្ត​ចំនួន ៣០ ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ត្រូវបាន​ព្យុះ​ត្រូពិច​ខាងលើនេះ​វាយប្រហារ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងដំណំ និង​លំនៅឋាន​ប្រជាជន​ជាង ៧០,០០០​ខ្នង រង​ការលិចលង់​។​

 

​បើតាម DDPM ស្ថានការណ៍​ទឹកជំនន់​ក្នុង​ខេត្ត​ចំនួន ៧ បាន​ធូរស្បើយ​បន្តិច​ហើយ នៅឡើយ​តែ​ខេត្ត​ចំនួន ២៣ ទៀត​កំពុង​បន្ត​ស្ថិតក្នុង​ភាព​ធ្ងន់ធ្ងរ​ដដែល​។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ថៃ​បាន​ព្យាករ​រួចហើយ​ថា ភ្លៀង​ធ្លាក់​យ៉ាង​សន្ធប់​បន្ថែមទៀត នឹង​កើតឡើង​នៅ​តំបន់​ភាគ​ឦសាន និង​ភាគ​កណ្តាល​ប្រទេស នៅក្នុង​រយៈពេល ៣​ថ្ងៃ​ខាងមុខ​។​

 

​ហេតុដូច្នេះ អាជ្ញាធរ DDPM របស់​ថៃ​កំពុង​បន្ត​តាមដាន​ស្ថានការណ៍ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​កម្លាំង​បង្ការ​ទុកជាមុន ក្រែងលោ​មាន​គ្រោះ​រអិល​បាក់​ដី និង​ហេតុការណ៍​អាក្រក់​ផ្សេងៗ​ទៀត​កើតឡើង​៕​

ថៃ កំពុង​រងគ្រោះ​ទឹកជំនន់​តាម​បណ្ដា​ខេត្ត​
ថៃ កំពុង​រងគ្រោះ​ទឹកជំនន់​តាម​បណ្ដា​ខេត្ត​
ថៃ កំពុង​រងគ្រោះ​ទឹកជំនន់​តាម​បណ្ដា​ខេត្ត​
ថៃ កំពុង​រងគ្រោះ​ទឹកជំនន់​តាម​បណ្ដា​ខេត្ត​

PLB Banner on article detail

Tags