រដ្ឋលេខាធិការក្រសួងសាធារណការ នៅពេលបើកដំណើរ សូមកុំអោយផ្លូវនេះ ក្លាយជាផ្លូវសោកនាដកម្មសម្រាប់បងប្អូន

ថ្ងៃព្រហស្បតិ៍ 23 កញ្ញា 2021, 14:44

ខេត្តបាត់ដំបង៖ ឯកឧត្តម 
តូច ចាន់កុសល រដ្ឋលេខាធិការ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរនៅពេលដែលបើកដំណើរការផ្លូវនេះហើយ សូមកុំអោយផ្លូវនេះក្លាយជាសោកនាដកម្មបាត់បង់អាយុជីវិតរបស់ប្រជាជនយើង ដោយត្រូវបើកបរទៅតាមច្បាប់កំណត់ ល្បឿនកំណត់ ដឹកជញ្ជូនកុំអោយលើសទម្ងន់ ដើម្បីរួមគ្នាថែទាំផ្លូវនេះឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
ដោយមានការចូលរួមពីតំណាង JICA ប្រចាំនៅកម្ពុជា ចុះពិនិត្យ និងវាយតម្លៃការងារស្ថាបនា និងបើកអោយដំណើរជាផ្លូវការកំណាត់ផ្លូវជាតិលេខ០៥ (បាត់ដំបង-សិរីសោភ័ណ)ដែលមានចម្ងាយ ៨៤គីឡូម៉ែត្រ ចុច០៧ ។

បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការ
ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាជួយការពារកុំរំលោភលើចំណីផ្លូវ ព្រោះដីចំណីផ្លូវគឺរដ្ឋបានទិញទុករួចហើយ តែបើបងប្អូនចង់ធ្វើអ្វីត្រូវសំណូមពរមកមន្ទីរសាធារណៈការឆ្លងយោបល់ខេត្តដើម្បីសម្រេចអោយបងប្អូនអនុវត្ត កុំអោយធ្វើហើយបិទមុខលូ និងចាក់ដីខ្ពស់ជាងផ្លូវ វានាំអោយផ្លូវមិនស្ថិតស្ថេរជាប់បានយូរអង្វែង។

ហើយក្នុងនាមក្រសួងសាធារណការនិងដឹកជញ្ជូន ក៏សូមថ្លែងអំណរគុណចំពោះអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋានដែលបានសហការជាមួយក្រុមការងារសាងសង់ និងបច្ចេកទេសទាំងអស់ រហូតទទួលបានជោគជ័យ ដែលជាលទ្ធផល នៃការចុះពិនិត្យឃើញថា គុណភាពល្អប្រសើរ ទាំងគុណភាព សោភ័ណភាព ការអនុវត្តការងារសាងសង់ គឺអនុលោមទៅតាមបទដ្ឋានបច្ចេកទេស បទដ្ឋានសុវត្ថិភាព និងសៀវភៅបញ្ជីការងារដែលបានចែង។ 

គួរបញ្ជាក់ថា! ការងារស្ថាបនាផ្លូវជាតិលេខ៥ ចាប់ពីចំណុចក្រុងសិរីសោភ័ណ មកដល់និងចំណុចផ្លូវវាងក្រុងទីប្រជុំជនខេត្តបាត់ដំបង មានប្រវែងបណ្តោយ ៨៤គីឡូម៉ែត្រ ចុច០៧ មានបួនគន្លង និងទទឹង ២៣ម៉ែត្រសម្រាប់ទីជនបទ និង២៨ម៉ែត្រសម្រាប់ទីប្រជុំជន  ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៦០,៦លានដុល្លារ ដែលមានសួនកណ្ដាលទ្រូងផ្លូវដាំដើមត្របែកព្រៃ និងសងខាងផ្លូវដាំដើមក្ងោក។

រដ្ឋលេខាធិការក្រសួងសាធារណការ នៅពេលបើកដំណើរ សូមកុំអោយផ្លូវនេះ ក្លាយជាផ្លូវសោកនាដកម្មសម្រាប់បងប្អូន
រដ្ឋលេខាធិការក្រសួងសាធារណការ នៅពេលបើកដំណើរ សូមកុំអោយផ្លូវនេះ ក្លាយជាផ្លូវសោកនាដកម្មសម្រាប់បងប្អូន
រដ្ឋលេខាធិការក្រសួងសាធារណការ នៅពេលបើកដំណើរ សូមកុំអោយផ្លូវនេះ ក្លាយជាផ្លូវសោកនាដកម្មសម្រាប់បងប្អូន
រដ្ឋលេខាធិការក្រសួងសាធារណការ នៅពេលបើកដំណើរ សូមកុំអោយផ្លូវនេះ ក្លាយជាផ្លូវសោកនាដកម្មសម្រាប់បងប្អូន

PLB Banner on article detail

អត្ថបទពេញនិយម