ទប់កំហឹងមិនបានសម្រេចសងសឹកជំនួសប្អូនត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

ថ្ងៃព្រហស្បតិ៍ 23 កញ្ញា 2021, 7:38

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សីបានធ្វើការឃាត់ខ្លួនជន​សង្ស័​យ០១នាក់ជាប់ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលា​ម៉ោង ៩ និង ០០ នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ  នៅ វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់​ដំបង បានធ្វើសកម្មភាពដោយយកពូថៅ
វាយ​ទៅលើជនរងគ្រោះឈ្មោះ អ៊ុត ចន្នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវចំក្បាលលើត្រចៀកខាងស្តាំ០១កន្លែងបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ 

លោកអធិការ ស​ ​គឹមឡុង បានឱ្យដឹងទៀតថា​ ករណីខាងលេី​នេះដែរគឺបណ្តាលមកពីជនសង្ស័យខឹងនឹងជនរងគ្រោះដែលធ្លាប់បានវាយធ្វើបាបប្អូនស្រីរបស់ខ្លួនឈ្មោះ នៅ ស្រីមុំ អាយុ២៦ឆ្នាំ នាពេលកន្លង​មក​​ ទើបខ្លួនសម្រេចសងសឹកអោយប្អូនតែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ
ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ទប់កំហឹងមិនបានសម្រេចសងសឹកជំនួសប្អូនត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

PLB Banner on article detail

អត្ថបទពេញនិយម