មន្ត្រីជំនាញចុះពិនិត្យបរិមាណប្រេងនៅតាមស្ថានីយ៍ប្រេងនានាក្នុងខេត្តបាត់ដំបង

ថ្ងៃអង្គារ 21 កញ្ញា 2021, 9:10

បាត់ដំបង៖ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបងបានចុះយុទ្ធនាការត្រួតពិនិត្យនៅតាមស្ថានីយ៍ប្រេងនានាក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការរង្វាស់រង្វាល់បរិមាណប្រេងដែលបានចាក់លក់អោយប្រជាពលរដ្ឋ។

លោក វៀង សុម៉ាន់ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ទទួលបន្ទុកមាត្រាសាស្រ្ត បានបញ្ជាក់អោយដឹងថា! គោលបំណងដែលក្រុមការងាររបស់លោកចុះពិនិត្យនៅតាមស្ថានីយ៍ប្រេងនេះ គឺដើម្បីពិនិត្យការរង្វាស់រង្វាល់បរិមាណប្រេង ធ្វើយ៉ាងណាអោយមានភាពសុក្រិត អោយមានភាពត្រឹមត្រូវ អោយមានបរិមាណត្រឹមត្រូវគ្រប់គ្រាន់ដើម្បីលក់ផ្តល់ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ហើយចំពោះការចុះពិនិត្យនាថ្ងៃនេះដែរដោយសារតែមេឃភ្លៀង ក្រុមការងាររបស់លោកចុះបានតែបីស្ថានីយ៍ប៉ុណ្ណោះ ហើយទាំងរយៈពេលកន្លងមកជារៀងរាល់ឆ្នាំ ក៏ដូចជាពេលនេះ ខាងមន្ត្រីជំនាញរបស់លោកពិនិត្យឃើញថាមិនដែលសូវមានខុសប៉ុន្មានទេ ដោយសារយើងមានការចុះលក្ខខណ្ឌ ហើយការចុះពិនិត្យនេះដែរគឺគ្រាន់តែជាការពិនិត្យជាលក្ខណះកែទម្រង់អោយវាត្រឹមត្រូវ អោយមានសុក្រិតភាព អញ្ចឹងបើពិនិត្យឃើញមានខុសតិចតួចយើងអាចអោយគាត់ជួសជុលកែតម្រូវ ហើយនៅពេលកែតម្រូវហើយ ក្រុមការងាររបស់លោកនិងចុះមកត្រួតពិនិត្យឡើងវិញ និងសៀលជូនគាត់ឡើងវិញ។

មន្ត្រីជំនាញចុះពិនិត្យបរិមាណប្រេងនៅតាមស្ថានីយ៍ប្រេងនានាក្នុងខេត្តបាត់ដំបង
មន្ត្រីជំនាញចុះពិនិត្យបរិមាណប្រេងនៅតាមស្ថានីយ៍ប្រេងនានាក្នុងខេត្តបាត់ដំបង

PLB Banner on article detail

អត្ថបទពេញនិយម