លោកជំទាវបានស្រីមុំ ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់ អំណោយ ជាស្បែកជើងប្រើក្នុងទឹក ២០០គូ

ថ្ងៃអាទិត្យ 19 កញ្ញា 2021, 20:28

(ប៉ៃលិន)៖លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនបានទទួល ស្បែកជើងប្រើក្នុងទឹក ២០០គូរតាមរយះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់ក្រុមការងារ ត្រៀមលក្ខណៈ ម្ចាស់ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពេលស្ថានភាពមូលដ្ឋាន មានទទួលរងគ្រោះធម្មជាតិទឹកជំនន់ ក្រោមវត្តមានរបស់លោកជំទាវ បាន ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថង តំណាងឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាការផ្តល់ជូនរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជាការត្រៀមក្នុងពេលមានគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តប៉ៃលិន ។

ជាមួយនឹងការទទួលអំណោយនេះដែរ លោកជំទាវ បាន ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូននូវស្បែកជើងប្រើប្រាស់ក្នុងទឹក ២០០គូ សម្រាប់ត្រៀមលក្ខណៈ ក្នុងការចុះជួយសង្ក្រោះប្រជាពលរដ្ឋ ពេលស្ថានភាពមូលដ្ឋាន មាទទួលរងគ្រោះធម្មជាតិទឹក ជំនន់ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តប៉ៃលិន៕

លោកជំទាវបានស្រីមុំ ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់ អំណោយ ជាស្បែកជើងប្រើក្នុងទឹក ២០០គូ
លោកជំទាវបានស្រីមុំ ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់ អំណោយ ជាស្បែកជើងប្រើក្នុងទឹក ២០០គូ
លោកជំទាវបានស្រីមុំ ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់ អំណោយ ជាស្បែកជើងប្រើក្នុងទឹក ២០០គូ
លោកជំទាវបានស្រីមុំ ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់ អំណោយ ជាស្បែកជើងប្រើក្នុងទឹក ២០០គូ

PLB Banner on article detail