ក្មេងប្រុសម្នាក់បានដើរធ្លាក់ចូលទឹកស្រះខាងមុខផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសុក្រ 17 កញ្ញា 2021, 10:22

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់បានដើរធ្លាក់ចូលទឹកស្រះខាងមុខផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយរវល់លក់ដូរនឹងធ្វើម្ហូបភ្លេចខ្លួន ដោយខ្វះការប្រុងប្រយ័ត្ន។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្មេងប្រុសរងគ្រោះឈ្មោះ ចន្ថា រ៉ាថេត ភេទប្រុស អាយុ០១ខួប រស់នៅក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលក្មេងប្រុសខាងលើបានដើរធ្លាក់ចូលក្នុងទឹកស្រះខាងមុខផ្ទះបណ្តាលអោយលង់ស្លាប់ ខណៈដែលឪពុកម្តាយរវល់លក់ដូរនឹងធ្វើម្ហូប ដោយខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងកំណត់ហេតុរួចប្រគល់សពអោយឪពុកម្តាយដើម្បីរៀបចំចាត់ចែងតាមប្រពៃណី។

ក្មេងប្រុសម្នាក់បានដើរធ្លាក់ចូលទឹកស្រះខាងមុខផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail