ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​

ថ្ងៃព្រហស្បតិ៍ 16 កញ្ញា 2021, 13:16

​ខេត្តបាត់ដំបង​៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ជាច្រើន​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ការពារ​ព្រំដែន​គោក ឃាត់ខ្លួន ខណៈ​ប្រុង​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ តែ​ជាប់គាំង​ចេញ​មិន​រួច​ដោយសារ​ទឹកអូរ​ជន់​ឡើង​ខ្លាំង​។​

 

​សមត្ថកិច្ច​ឱ្យដឹងថា ពលករ​ប្រុស​ស្រី​ចំនួន​០៩​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង ៣ និង​៣៥​នាទី យប់ ឈានចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច​មាត់​អូរ​ព្រំដែន ស្ថិតក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន អំឡុងពេល​កម្លាំង​ចុះ​ល្បាត​។ ពលករ​ទាំងនោះ​ប្រុង​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ ក្នុង​គោលបំណង​ជ្រកកោន​ស្វែងរក​ការងារ​ធ្វើ និង​ដើម្បី​ដើរ​សុំទាន ក្រោម​ការនាំ​ផ្លូវ​របស់​មេខ្យល់​ដែល​ល្មើសច្បាប់​។​

 

​សមត្ថកិច្ច​បញ្ជាក់ថា ពលករ​ខ្មែរ​ទាំង​០៩​នាក់ មាន​ស្រី​០៣​នាក់ ក្នុងនោះ​ជា​ជនពិការ​ចំនួន​០៤​នាក់ ផងដែរ​។ អ្នក​ទាំងអស់គ្នា​បំរុង​ឆ្លងដែន​ចូលក្នុង​ទឹកដី​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​ស្ទះ​ចេញ​មិន​រួច​ដោយសារ​ទឹកអូរ​ព្រំដែន​ជន់​ឡើង​ខ្លាំង ក៏​ថយក្រោយ​មកវិញ​ដើម្បី​រងចាំ​ឲ្យ​ទឹក​ស្រក គាប់​ជួន​ពេលនោះ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត ក៏​សង្ស័យ​ហៅ​មក​សាកសួរ និង​បាន​ឃាត់​នាំខ្លួន​តែម្តង​។​

 

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​! ករណី​ពលករ​ឆ្លងដែន​ខុសច្បាប់​ខាងលើ ក្រោយ​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត ហើយ​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​រៀងៗ​ខ្លួន​ផងដែរ​៕​

ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​
ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​
ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​
ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​
ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​
ឃាត់​ពលករ​ខ្មែរ​ជាច្រើន​នាក់ ខណៈ​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​

PLB Banner on article detail

អត្ថបទពេញនិយម