​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​លើស​កម្រិត បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​

ថ្ងៃព្រហស្បតិ៍ 16 កញ្ញា 2021, 11:47

​ខេត្តបាត់ដំបង​! បុរស​ម្នាក់​សង្ស័យ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​លើស​កម្រិត ក៏​សម្រេច​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា​! ហេតុការណ៍​ប្រទះឃើញ​បុរស​ដែល​ធ្វើអត្តឃាត​ដោយ​ចងក​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១៥​និង​២០​នាទី នៅ​ថ្ងៃទី​១៥ ខែ កញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​៦ ភូមិ​បឹងត្របែក ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។​

 

​ជនរងគ្រោះ​មានឈ្មោះ ម៉ៅ ឌី​ត ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​រស់នៅ​ក្រុមទី​៦ ភូមិ​បឹងត្របែក ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បាន​ចងក​នៅលើផ្ទះ​បណ្តាលអោយ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

 

 បើតាម​ការបំភ្លឺ​ពី​ម្តាយ​របស់​សាកសព​ខាងលើ​បានអោយដឹងថា នៅ​ថ្ងៃកើតហេតុ កូនប្រុស​របស់គាត់​បា​ន​ឡើងលើ​ផ្ទះ​ស​ង្ងំ​ជាច្រើន​ម៉ោង ខ្លួន​ឆ្ងល់​ក៏​ឡើងទៅ​មើល ស្រាប់តែ​ឃើញ​កូនប្រុស​គាត់​បាន​យក​ខ្សែរ​ចងករ​នឹង​រត​ផ្ទះ ឃើញ​ដូច​នោះ​ខ្លួន​ក៏​ស្រែក​ឆោឡោ​ហៅ​គេ​អោយ​មកជួយ​កូនប្រុស​របស់គាត់​ដឹក​ប​ញ្ចូ​ន​ដល់​មន្ទី​ពេទ្យ តែ​ជា​អកុសល​ដោយមាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ដោយ​មូលហេតុ​ជនរងគ្រោះ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត (​សង្ស័យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​លើស​កម្រិត​)​។​

 

​ក្រោយ​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ​សហការ​ណ៍​ជាមួយ​ក្រុមគ្រូពេទ្យ​ចុះទៅ​ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ​ខាងលើ ឃើញថា​សព​ខាងលើ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ក្រោយ​បញ្ចប់​ការងារ ផ្នែក​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ខាងលើ​អោយទៅ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 

​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​លើស​កម្រិត បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​
​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​លើស​កម្រិត បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​

PLB Banner on article detail