អង្គុយលេងទឹកនៅមាត់លូ រអិលជើងចូលប្រឡាយបណ្ដាលអោយលង់ស្លាប់

ថ្ងៃព្រហស្បតិ៍ 16 កញ្ញា 2021, 7:34

ខេត្តបាត់ដំបង៖ ក្មេងសិស្សសាលាម្នាក់អង្គុយលេងទឹកនៅខាងមុខមាត់លូ បានរអិលជើងធ្លាក់ចូលប្រឡាយបណ្ដាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចក្រុមទី២០ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

.សាកសពជនរងគ្រោះមានឈ្មោះ នី ចាន់នុ ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

យោងតាមការបំភ្លឺពីឈ្មោះ ឡុង ចន្នី ភេទប្រុស អាយុ៤០ឆ្នាំ(ត្រូវជាឪពុក) បានបំភ្លឺថា នៅថ្ងៃទី១៥.ខែកញ្ញា.២០២១ វេលាម៉ោងប្រហែល ១៧និង០០នាទី ខ្លួនបានជិះម៉ូតូទៅទិញអង្កររោងម៉ាស៊ីននៅក្បាលថ្នល់ ក្រោយមកខ្លួនក៏ត្រឡប់មកផ្ទះវិញ លុះពេលមកដល់ស្រាប់តែបាត់កូនឈ្មោះចាន់នុ ភ្លាមនោះខ្លួនក៏ដើររកជុំវិញផ្ទះតែរកមិនឃើញ ក្រោយមកខ្លួនក៏ដើរមករកដល់ប្រឡាយមុខវត្តប៉ោយតាសេក ស្រាប់តែឃើញទ្រនាប់ជើងកូននៅក្បែរមាត់លូ ខ្លួនក៏មានការសង្ស័យក៏ចុះរាវរកក្នុងប្រឡាយ ស្រាប់តែឃើញកូនលង់ទឹកស្លាប់ក្នុងប្រឡាយរួចក៏ស្រង់យកទៅដាក់ក្នុងសាលាឆាន់ក្នុងវត្តសិក្ខារាមហៅវត្តប៉ោយតាសេក រួចហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយមកសមត្ថកិច្ចជំនាញបានមកពិនិត្យធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

អង្គុយលេងទឹកនៅមាត់លូ រអិលជើងចូលប្រឡាយបណ្ដាលអោយលង់ស្លាប់

PLB Banner on article detail