អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​២ (PS2) ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​

ថ្ងៃពុធ 15 កញ្ញា 2021, 20:6

​កាលពី​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​២ (PS2) ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ទៀងផ្ទាត់​ពី​ប្រសិទ្ធភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរ​ចូលទៅក្នុង​សមុទ្រ​។

​សូមបញ្ជាក់ថា អាង​ប្រព្រឹត្តិកម្ម​មួយ​នេះ បាន​ដាក់ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ ដោយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ បំ​លែង​ឱ្យទៅជា​ទឹក​មិនមាន​ការបំពុល​បរិស្ថាន មុននឹង​បង្ហូរ​ចូលទៅក្នុង​សមុទ្រ​។ អាង​ប្រព្រឹត្តិកម្ម​ទី​២ (PS2)​នេះ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង​១​ថ្ងៃ​។

​ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ការ​ចុះមក​ពិនិត្យ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នាពេលនេះ គឺ​បង្ហាញថា​ទឹក​កខ្វក់​ក្រោយពី​ប្រព្រឹត្តិកម្ម​រួចរាល់ វា​មានគុណ​ភាពល្អ មិនមាន​ការបំពុល​បរិស្ថាន និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា  ក្រុមហ៊ុន​បង្ហាញ​អំពី​សមិទ្ធផល​បំ​លែង​ទឹក​កខ្វក់​មកជា​ទឹកស្អាត មិនមាន​ជាតិពុល ហើយ​យើង​បាន​យក​ទឹក​ដែល​បំ​លែងរួច មក​ធ្វើតេស្ត​សាកល្បង​ដោយ​ដាក់​ត្រី​ក្រឹម​ឱ្យ​ហែល​ប្រលែង​គ្នា ហើយ​ត្រី​ទាំងអស់​មាន​សុវត្ថិភាព មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ ហើយ​អ្វីដែល​យើង​ចង់បាន​គឺ​ទឹកស្អាត​បែបនេះ​មុននឹង​បង្ហូរ​ចូល​សមុទ្រ​។

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ​ពាក់ព័ន្ធ ត្រូវ​ភ្ជាប់​ការប្រើប្រាស់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ឱ្យបាន​គ្រប់ៗ​គ្នា ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ធ្វើឱ្យ​ទីក្រុង​របស់​យើង​ស្អាត និង​មាន​ភាព​បៃតង​។

​សូម​ជម្រាបជូន​ថា រដ្ឋបាលខេត្ត​គ្រោង​នឹង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ​បន្ថែមទៀត នៅ​ទីតាំង​អតីត​ព្រះរាជដំណាក់ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែលមាន​សមត្ថភាព ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ​ជាង ២​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​៕​

PLB Banner on article detail