UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩

ថ្ងៃពុធ 15 កញ្ញា 2021, 15:58

(​ខេត្ត​ប៉ៃលិន​) ៖ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ សិស្សានុសិស្ស និង​លោ ក​គ្រូ​អ្នកគ្រូ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ពេល​ឃើញ​សាលារៀន ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​បិទទ្វារ​អស់​រយ​:​ពេល​ជាច្រើន​ខែ​កន្លងមក ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ចូលក្នុង​សហគមន៍ ។

 

​បើតាម​ការរៀបរាប់រ​បស់​យុវជន​ម្នាក់ ឈ្មោះ រតន​: ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​អនុវិទ្យាល័យ​ប​រយ៉ា​ខា បានឱ្យដឹងថា ៖ តំណាងឱ្យ​សិស្សានុសិស្ស​ទាំងអស់ ពួកគេ​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំ ង ដែល​បាន​ចូលរៀន​នា​ថ្ងៃ​ដំបូង​នេះ ក្រោយពី​ទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ លើក​ទី​២ រួចរាល់ ដោយ​ត្រូវបាន​រដ្ឋបាលខេត្ត​ប៉ៃលិន អនុញ្ញាតឱ្យ​ពួកគេ​ចូលរៀន​សារជាថ្មី​ឡើងវិញ ។

 

​បន្ទាប់ពី​សាលារៀន​ទាំងអស់​នៅក្នុង​ខេត្ត ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​បិទទ្វារ ដោយសារតែ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ។ ក្នុងការ​ចូលរៀន​នេះ ពួកគេ​ទាំងអស់គ្នា បាន​ធ្វើតាម​ការណែនាំរ​បស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល (៣​ការពារ ៣​កុំ​) និង​អនុវត្តតាម​វិធានការ​នានា រប ស់​ក្រសួងសុខាភិបាល ដោយ​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ពាក់​ម៉ាស​ជាប់​ជានិច្ច ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ ។ ពួកគេ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​ដំណើរការ​ចូលរៀន​ឡើងវិញ​។

 

​បើតាម​លោក​ការរៀបរាប់​ពី​លោក ទាវ សាម៉ុន ជា​គ្រូបង្រៀន​គណិតវិទ្យា នៃ​អនុវិទ្យាល័យ​ប​រយ៉ា​ខា បានឱ្យដឹងថា  ៖ លោក​បង្រៀន​សិស្ស​ចំនួន​៣​ថ្នាក់ សរុប​ចំនួន​៦៤​នាក់ ហើយ​នៅពេលនេះ លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង ខណ​:​ដែល​សាលារៀន​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ ។ បន្ទាប់ពី​បាន​បិទទ្វារ​អស់​រយ​:​ពេល​ជាច្រើន​ខែ ដោយ​មានតែ​ការបង្រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ប៉ុណ្ណោះ ។​

 

 លោក​បន្តទៀតថា ការបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ពិតជា​ជួប​ការលំបាក​ច្រើន ដោយ​ជួនកាល​សិស្ស​នៅ​តំបន់ អត់​សូវ​មាន​សេវា សិស្ស​ខ្លះ​អត់​បាន​ប្រើ​ទូរស័ព្ទ​ទំនើប លំបាក​ក្នុង​ការមើល​មេរៀន ក៏ដូចជា​លំបាក​ក្នុងការ​ពន្យល់ ដើម្បីឱ្យ​សិស្ស​ងាយ​យល់​ជាដើម​។ តែ​ពេល​សា លា​បើក​ឡើងវិញ ការបង្រៀន​ផ្ទាល់​បង្ក​ភាពងាយស្រួល​ជាង ព្រោះ​អាច​ពិនិត្យ និង​ស្ទង់​មើល​ចំណេះដឹង​សិស្ស ព្រមទាំង​អាច​សួរនាំ​ត្រង់​កន្លែង​ណា​ដែល​ឆ្ងល់ និង​ធ្វើការ​ពន្យល់បាន​ក្បោះក្បាយ​ថែមទៀត ។​

 

 លោក​ក៏​សូម​អរគុណ​ដល់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃ​លិ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បើក​ឱ្យ​សាលារៀន​មួយចំនួន​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ដំណើរការ​ចូលរៀន​សារជាថ្មី​ឡើងវិញ ។ ទោះបីជា​យ៉ាងណា នៅក្នុង​សាលារៀន​របស់លោក មុននឹង​ចូលដល់​បន្ទប់រៀន គឺមាន​អ្នក​ឈរ​ចាំ​បាញ់​អាល់កុល ព្រមទាំង​ពិនិត្យ​កំដៅ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​សារជាថ្មី​ឡើងវិញ ។

 

  ចំណែក​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា ៖ ខាង​មន្ទីរ​បានដាក់​បទបញ្ជា​ផ្ទៃក្នុង​សុខភាព​សិក្សា​ចំនួន​៨​ចំនុច​រួមមាន​

 

  ទី​១. លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ ទី​២. ត្រូវបាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​លើក​រួច ទី​៣. ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ ក្នុង​បរិវេណ​សាលា ក្នុង​និង​ក្រៅ​បន្ទប់រៀន ទី​៤. ត្រូវ​ឆ្លងកាត់​ការ​វាស់​កំដៅ​មុននឹង​ចូល​បរិវេណ​សាលា និង​ក្នុង​បន្ទប់រៀន ។ ករណី​រកឃើញ​មាន​កម្តៅ​ចាប់ពី ៣៧.៥0 អង្សា​សេ​ឡើងទៅ មិនត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​គ្រឹះ ស្ថាន​សិក្សា​ឡើយ ។​

 

 ទី​៥. ត្រូវបាន​អនុញ្ញាត ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ឈប់សម្រាក ក្នុងករណី​មាន​អាការ​:​ដូចជា ៖ ក្តៅខ្លួន ក្អក ហៀរ​សម្បោរ ឈឺបំពង់ក​. ពិបាក​ដកដង្ហើម និង​មាន​រោគសញ្ញា​ផ្សេងៗ ទៀត នៃ​ជំងឺឆ្លង ឬ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ ១៩ អ្នក​ដែល​បានធ្វើ​ដំណើរ​ចេញ​ក្រៅ​ខេត្ត និង​អ្នក​ធ្លាប់​ទៅ​តំបន់​ហានិភ័យ​ខ្ពស់ ។ ទី​៦. ហាម​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​ចេញ​ក្រៅ​ខេត្ត ឬ​ទៅ​តំបន់​មាន​ហានិភ័យ​ខ្ពស់ ។ ក្នុងករណី​ចាំបាច់ ត្រូវសុំ​ការអនុញ្ញាត ប៉ុន្តែ​ពេល​ត្រឡប់មកវិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ និង​មាន​ចំណាត់កា​រដ្ឋបាល​ពី​ប្រធាន​អង្គភាព ។​

 

 ទី​៧. ហាម​សកម្មភាព​ជួបជុំ លេង​កីឡា ល្បែង​កុមារ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ទី​៨. ហាម​ការលក់​នំចំណី​អាហារ​នៅក្នុង និង​ក្រៅរបង​គ្រឹះស្ថានសិក្សា ។ លោក​បន្តទៀតថា ថ្ងៃនេះ នៅ​ទូទាំង​ខេត្ត បើក​សា លា​រៀន​ចំនួន​៣៦​កន្លែង ចាប់ពី​បឋមសិក្សា រហូតដល់​អនុវិទ្យាល័យ ដោយមាន​សិស្ស​ប្រមាណ​១១០៦៧​នាក់ ។ រីឯ​នៅតាម​សាលារៀន ដែលជា​តំបន់​មាន​ហានិភ័យ​ទាប គឺ​នឹង​បើក​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាងមុខ​៕​

សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩
សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​សប្បាយរីករាយ ពេល​បាន​ចូលរៀន​ថ្ងៃ​ដំបូង ខណ​:​ដែល​សាលារៀន ត្រូវ​បិទទ្វារ​អស់​រយ​: ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម