លួចទាំងម៉ូតូនិងរទេះអូសត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ថ្ងៃអង្គារ 14 កញ្ញា 2021, 16:53

ខេត្តបាត់ដំបង៖ជនសង្ស័យ ០១នាក់ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយបានធ្វើសកម្មភាពលួចយកទាំងម៉ូតូនិងរទេះអូស នៅវេលារំលងអាធ្រាត ឈានចូលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចក្រុមទី០៣ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

 សមត្ថកិច្ចបានអោយដឹងថា ករណីលួចទ្រព្យសម្បត្តិនេះដែរបង្កឡើងដោយជនសង្ស័យ ឈ្មោះ យី រ៉ូហ្សិត ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើនៅយប់កើតហេតុបានធ្វើសកម្មភាពចូលលំនៅដ្ឋានរបស់ជនរងគ្រោះ ឈ្មោះ ងន់ ជិត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងបានយកដែកអក្សរអិលមួយកំណាត់ជាមធ្យោបាយគាស់សោរ ហើយចូលលួចយកម៉ូតូ ជាមួយនិងរ៉ឺម៉កអូស ដែលចាក់សោរទុកនៅខាងមុខផ្ទះ។

   ប្រភពដដែលបានបញ្ជាក់ថា÷ ស្របពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពរួចអូសចេញម្ចាស់ដឹងខ្លួនទាន់បានស្រែកឆោឡោឡើង ផ្អើលដល់អ្នកភូមិនាំគ្នាព្រួតឃាត់ខ្លួនបាន និងរាយការណ៍ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានដើម្បីសាកសួរ។

  ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល បាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី រីឯម៉ូតូនិងរ៉ឺម៉កអូសត្រូវកម្លាំងបង្ក្រាបប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផងដែរ៕

លួចទាំងម៉ូតូនិងរទេះអូសត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច
លួចទាំងម៉ូតូនិងរទេះអូសត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

PLB Banner on article detail